ជប៉ុនកសាងយុទ្ធសាស្ត្រសន្តិសុខដំបូង
|
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: Vietnamplus) |
(VOVworld) – ជប៉ុនកសាងយុទ្ធសាស្ត្រសន្តិសុខដំបូង។ ពង្រាងយុទ្ធសាស្ត្រនេះ
ត្រូវបានប្រកាស នាថ្ងៃទី ៣ ធ្នូ បន្ទាប់ពីចិនបង្កើតតំបន់ការពារដែនអាកាសយោធា
(ADIZ) នាពេលថ្មីនេះ។ តាមទីភ្នាក់ងារសារព័ត៌មាន Kyodo បានឲ្យដឹងថា៖ យុទ្ធសាស្ត្រសន្តិសុខនឹងជាត្រីវិស័យសំរាប់គោលនយោបាយកិច្ចការបទរទេស
និងសន្តិសុខរបស់ជប៉ុន។ ពង្រាងយុទ្ធសាស្ត្រនេះដោយលើកច្បាស់ថា៖ ជប៉ុន
នឹងដើតួ នាទីក្នុងការធានាធ្វើដំណើរទៅមកដោយសេរីភាពលើបណ្ដាតំបន់
សមុទ្រអន្តរជាតិ។ តូក្យូក៏នឹងទប់ទល់រាល់កាយវិការដែលធ្វើឲ្យផ្លាស់ប្តូរស្ថានភាព
នាបច្ចុប្បន្ននៅលើសមុទ្រ Hoa Tung តាមរយៈរបៀបប្រស្រ័យដោយ ស្ងប់ស្ងាត់
និងម៉ត់ចត់ ព្រមទាំង ម្ចាស់ការការពារគ្រប់គ្រងនិងអភិវឌ្ឍន៍បណ្ដាប្រជុំកោះនៅ
ដាច់ស្រយាល។ ឯកសារពោលខាងលើត្រូវបានពិភាក្សានៅកិច្ចប្រជុំនៃក្រុមប្រឹក្សា
សន្តិសុខជាតិដែលទើបនឹងបានបង្កើតរបស់ជប៉ុន នាថ្ងៃទី ៤ ធ្នូ។ បន្ទាប់នោះ
រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe អាចអនុម័ត នាថ្ងៃទី
១៣ កុមភៈ ឆ្នាំ ២០១៤៕