ជប៉ុនជួយឧបត្ថម្ភចំនួនប្រាក់ជាង១៣ពាន់លានដុងសំដៅកសាងសង្គមបន្សំានឹងគ្រោះធម្មជាតិនៅខេត្ត Thua Thien-Hue
|
ទឹកជំនន់បង្កមហន្តរាយសម្រាប់ខេត្តភាគកណ្តាលវៀតណាម
ជាច្រើន (រូបថតៈ vietnam+) |
(VOVworld)-នាថ្ងៃទី២៨កក្កដា គណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue បាន
ទទួលគំរោងការណ៍ កសាងសង្គមបន្សាំនឹងគ្រោះធម្មជាតិ(ដំណាក់ កាលទី២) នៅ
ខេត្ត Thua Thien –Hue។ គំរោងការណ៍បានឧបត្ថម្ភដោយរដ្ឋាភិ បាលជប៉ុន តាមរយៈ
ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាមួយចំនួនប្រាក់ជំនួយឥតសំណង់
ជាង១៣ពាន់លានដុង។
មន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តThua Thien –Hueជាម្ចាស់គំរោងការណ៍ ហើយបានអនុវត្តន៍ពីឥឡូវដល់ខែកក្កដាឆ្នាំ២០១៦។គំរោងការណ៍នេះ បានផ្តោត
សំខាន់ទៅលើការគ្រប់គ្រងគ្រោះធម្មជាតិ ដោយផ្អែកទៅលើសហគមន៍ ព្រមទាំង
បង្កើនរាល់វិធានការបង្ករប្រឆាំងគ្រោះធម្មជាតិ ដែលទាក់ទិនដល់ប្រភពទឹកតាម
រយៈប្រព័ន្ធគ្រប់គ្រងទឹកជំនន់ទូទៅនៅតំបន់នានាទូទាំងខេត្តផងដែរ៕