ជប៉ុននិងកូរ៉េខាងត្បូងប្រឆាំងជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង
|
ជប៉ុននិងកូរ៉េខាងត្បូងប្រឆាំងជំទាស់ការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង (VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឲ្យដឹងថា៖ ជប៉ុនបាន
ផ្ញើកំណត់ទូតប្រឆាំងជំទាស់យ៉ាងខ្លាំងដល់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យ
កូរ៉េបន្ទាប់ពីប្រទេសនេះបានដំណើរការបាញ់កាំជ្រួចមីស៊ីល ចំនួន ៤ គ្រាប់នាព្រឹក
ថ្ងៃទី ៦ មិនា ក្នុងនោះ មានកាំជ្រួចចំនួន ៣ គ្រាប់បានធ្លាក់ចូលក្នុងតំបន់សមុទ្រ
សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ មុននោះ កងទ័ពកូរ៉េខាងត្បូងបានចាត់ទុក
ថា៖ ប្រភេទកាំជ្រួចដែលព្យុងយ៉ាងប្រើប្រាស់ក្នុងដំណើរការ លាកល្បងលើកនេះអាច
ជាកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) ដែលមានលទ្ធភាព ឆ្ពោះទៅអាមេរិក។ កងទ័ព
កូរ៉េខាងត្បូងវាយតំលៃថា៖ ទង្វើពោលខាងលើនា ពេលថ្មីៗនេះរបស់កូរ៉េខាងជើង
សំដៅឆ្លើយតបនឹងការធ្វើសមយុទ្ធរួមរវាងកូរ៉េ ខាងត្បូងនិងអាមេរិកដែលបាន
ចាប់ផ្តើមនាដើមសប្តាហ៍មុន។ ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង លោក Hwang
Kyo-ahn នាថ្ងៃទី ៦ មិនា បានថ្កោលទោសការបាញ់ កាំជ្រួចរបស់កូរ៉េខាងជើង
ព្រមទាំង អំពាវនាវដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច រយៈចម្ងាយឆ្ងាយដំណាក់
កាលចុងក្រោយ (THAAD) របស់អាមេរិកប្រចាំនៅ កូរ៉េខាងត្បូងយ៉ាងឆាប់រហ័ស៕