ជប៉ុននិងចិនយល់ព្រមចាប់ផ្តើមឡើងវិញកិច្ចចរចាជាន់ខ្ពស់
|
ជប៉ុននិងចិនយល់ព្រមចាប់ផ្តើមឡើងវិញកិច្ចចរចាជាន់ខ្ពស់
(រូបថតៈGetty ) |
(VOVworld)-តាមទីភ្នាក់ងារសាព័ត៌មាន Kyodo ថា នាថ្ងៃទី៨វិច្ឆិកា រដ្ឋមន្រ្តីការ
បរទេសជប៉ុន Fumio Kishida ឲ្យដឹងថា លោកនិងសមភាគីចិន Wáng Yì បាន
យល់ព្រម ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈការខំប្រឹងប្រែងចាប់ផ្តើម
ឡើងវិញបណ្តាកិច្ចចរចារជាន់ខ្ពស់។
លោក Kishida បាននាំចេញសេចក្តីប្រកាសពោលខាងលើ បន្ទាប់ពីជំនួប
ជាផ្លូវការជាមួយលោក Wáng Yì នៅទីក្រុងប៉េកាំងនាថ្ងៃដដែល។ នេះជាជំនួប
ចរចារជាផ្លូវការរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរជប៉ុននិងចិន ចាប់ពីខែ
កញ្ញាឆ្នាំ២០១២មក។
ជំនួបពោលខាងលើត្រូវបានដំណើរការ ក្រោយពីជប៉ុននិងចិនប្រកាស កិច្ច
ព្រមព្រៀង៤ “ខ” ដែលយល់ព្រមកែលំអទំនាក់ទំនងទ្វេភាគី។ តាមកិច្ចព្រមព្រៀង
នេះ ភាគីទាំងពីរយល់ព្រមគ្នាចាប់ផ្តើមឡើងវិញបណ្តាកិច្ចចរចារជាន់ខ្ពស់អំពី
នយោបាយ ការទូត សន្តិសុខនិងសេដ្ឋកិច្ច៕