ជប៉ុននិងអង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកភ័ស្តភាការពារជាតិ

(VOVworld) - ជប៉ុននិងអង់គ្លេសនាថ្ងៃទី២៦ មករា បានចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងស្ដីអំពីការទទួលយកនិងសេវាកម្មឧបត្ថម្ភគ្នា (ACSA)។កិច្ចព្រមព្រៀងនេះ
 នឹងអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពារជប៉ុន (JSDF) និងកងទ័ពអង់គ្លេសអាចចែក
រំលែកនូវស្បៀងអាហារ ប្រេងឥន្ធនៈ មធ្យោបាយនិងឧបករណ៍ ក្នុងភារកិច្ចរក្សាសន្តិ
ភាពរបស់អ.ស.ប សកម្មភាពសមយុទ្ធរួមនិងសកម្មភាពជួយឧបត្ថម្ភ មនុស្សធម៌អន្តរ
ជាតិ។ជប៉ុនសង្ឃឹមថា ACSA អាចលើកទឹកចិត្តអង់គ្លេសបង្កើនការធ្វើអន្តរាគមន៍
ទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះមុខការដែលចិនបង្កើន សកម្មភាពយោធានៅ
សមុទ្រខាងកើតក៏ដូចជាការគំរាមកំហែងនុយក្លេអ៊ែរពី ស.ប.បកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ