(VOV)_នាថ្ងៃទី១៨ មេសា វង់ចរចារថ្នាក់រដ្ឋមន្ត្រី រវាងជប៉ុននិងអាមេរិក ស្ដីពីកិច្ច
ព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វីក (TPP) ត្រូវបានបញ្ចប់ ក្រោយរយៈពេល៣ថ្ងៃ
ធ្វើការ នៅទីក្រុងវ់ាស៊ីនតោន អាមេរិក ដោយមិនទទួលបានការព្រមព្រៀងចុងក្រោយ។
|
ជប៉ុននិងអាមេរិកធ្លាក់ចូលក្នុងស្ថានភាពទាន់ច្រក់ក្នុងការចរចារ TPP(TTXVN) |
ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ជប៉ុន Akira Amari និងដំណាងពាណិជ្ជកម្មអាមេរិក Michael Froman បានអោយដឹងថា៖ ភាគីទាំងពីរទទួលបានលទ្ធផលសកម្មជាច្រើន ប៉ុន្តែនៅមានការខ្វែងគំនិតមួយចំនួន។
វង់ចរចារនាថ្ងៃទី ១៨ មេសា ត្រូវបានចាត់ទុកដ៏សែនសំខាន់ចំពោះជប៉ុននិងអា
មេរិក ឆ្ពោះទៅលទ្ធផលសកម្មនានា ដើម្បីត្រៀមរៀបចំអោយជំនួបកំពូលរវាងនាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីអាមេរិក លោក Barak Obama នៅទី ក្រុងតូក្យូ នាថ្ងៃទី ២៤ មេសាខាងមុខនេះ។
តាមផែនការ លោក Michael Froman នឹងទៅបំពេញទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី ២១ មេសា ដើម្បីបន្តចរចារ សំដៅទទួលបានការព្រមព្រៀង១ ស្ដីពី TPP មុនពេល ជប៉ុន
និងអាមេរិក អនុវត្តកិច្ចប្រជុំកំពូលដែរ៕