ជប៉ុននិងអូស្ត្រាលីព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើតនិងហ្វាទុង
|
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe |
(VOV)_នៅក្នុងជំនួបសន្ទនា នៅទីក្រុង Antalya (ទួរគី) នាថ្ងៃទី១៤វិច្ឆិកា មុន
នឹងសន្និសីទកំពូល ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញ ជួរ
មុខលើពិភពលោក នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងសមភាគី អូស្ត្រាលី
លោក Malcolm Turnbull បានចែករំលែកការព្រួយបារម្ភចំពោះសកម្ម ភាព ឯក
តោភាគីរបស់ចិន នៅសមុទ្រខាងកើត និងសមុទ្រហ្វាទុង។ ទន្ទឹមនឹង នោះ ថ្នាក់
ដឹកនាំទាំងពីររូបក៏បានអះអាងនូវការសន្យាអនុម័តនិងអនុវត្តកិច្ច ព្រមព្រៀងដៃ
គូអន្តរប៉ាស៊ីហ្វីក ( TPP) ដែលបានជប៉ុន និងអូស្ត្រាលីបាន ចុះហត្ថលេខា ជា
មួយអាមេរិក និងប្រទេសចំនួន៩ទៀត៕