ជប៉ុនផ្ដល់ជំនួយឥតសំណង់​មាន​តំលៃជាង២ពាន់៦រយលានយេនអោយវៀតណាម

នាថ្ងៃទី ២២ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុវៀតណាម លោក
 Vuong Dinh Hue និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​វៀត​ណាម បានចុះហត្ថលេខា 
លើ​កិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង់ ​មាន​តំលៃជាង ២ពាន់ ៦រយលានយេន​ អោយគំរោងការណ៏៖ កសាង អនុវត្តគយអេឡិកត្រូនិក និងអនុវត្តយន្តការគយ
បង្អួចតែមួយ​ជាតិ​បំរើទំនើ​ប​ភា​វូប​នីយកម្មគយ។ 

ជប៉ុនផ្ដល់ជំនួយឥតសំណង់​មាន​តំលៃជាង២ពាន់៦រយលានយេនអោយវៀតណាម - ảnh 1
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្ដល់ជំនួយឥតសំណង់ ​(http://www.baohaiquan.vn)

ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Vuong Dinh Hue សង្កត់​ធ្ងន់ថា៖ ខ្ទង់ជំនួយឥតសំណង់នេះ​នឹងជួយផ្នែកគយវៀតណាមជំរុញយ៉ាងខ្លាំង ដំណើការទំនើបភាវូបនីយកម្ម តាមបណ្ដា
បទដ្ឋានអន្តរជាតិ​។ ទន្ទឹមនឹងនោះ ​គំរោងការណ៏នឹងធ្វើជាក់ស្ដែង​បនីយកម្ម ​នូវ​បណ្ដា
គោលដៅ​ដែលបានដាក់ចេញ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឈន៏គយ ដំណាក់កាល២០១១-២០១២ ​
ក៏​ដូច​ជា​ឆ្លើយតបនឹងតម្រូវការអនុវត្ត កិច្ចសន្យា​របស់រដ្ឋាភិបាលវៀតណាម ​អំពីការអនុវត្ត យន្តការគយបង្អួចតែមួយជាតិ  និងចូលរួមយន្តការបង្អួចមួយ ​ASEAN ។តាមគំរោង គំរោងការណ៏នេះនឹងបានអនុវត្តក្នុងរយះពេល ៣៥​ខែ និងគ្រោងផ្ទេរទៅអោយវៀតណាម ក្នុងឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ