ជប៉ុនអាចពិនិត្យមើលរដ្ឋធម្មនុញ្ញសន្តិភាពឡើងវិញ

ជប៉ុនអាចពិនិត្យមើលរដ្ឋធម្មនុញ្ញសន្តិភាពឡើងវិញ - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១ មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឲ្យដឹងថា៖ រដ្ឋធម្មនុញ្ញសន្តិភាពដែលត្រូវបានតាក់តែងឡើងក្រោយពីសង្គ្រាម លោកលើកទី ២ នៅមានកំហិតចំពោះកំលាំងយោធានៃប្រទេសនេះក្នុងកិច្ចការពារនឹងអាចត្រូវបាន
ធ្វើវិសោធនកម្មនាឆ្នាំ ២០២០។ ក្នុងសន្ទរកថាអបអរឆ្នាំថ្មី ២០១៤ លោក Abe បាន
ចាត់ទុកថា៖ ក្រោយរយៈពេល ៦៨ ឆ្នាំ គិតតាំងពីពេលរដ្ឋធម្មនុញ្ញពោលខាងលើ
ចូលជាធរមាននោះមកដល់ពេលដែលជប៉ុនត្រូវពិនិត្យមើលការធ្វើវិសោធនកម្ម
ឯកសារនេះឲ្យសមស្របនឹងដំណាក់កាលថ្មី។ លោក Abe បាន សង្កត់ធ្ងន់ថា៖ ដោយមានឋានៈសំខាន់ជាងរបស់ខ្លួន ជប៉ុនអាចជួយឧបត្ថម្ភទ្វីបអាស៊ីក្លាយទៅ
ជាតំបន់ “តម្លាភាពនិងស្ថិរភាព” មួយ។ ស្តីពីគោលនយោបាយសន្តិសុខ លោក Abe បានសន្យានឹងការពារអធិបតេយ្យភាពនិងបូរណៈភាពដែនដីរបស់ជប៉ុនដល់ទីចុង
បំផុត។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងផ្សព្វផ្សាយព័ត៌មានជប៉ុន លោក
Yoshitaka Shindo ក៏បានទៅទស្សនានៅទីសក្តារៈ Yasukuni ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ