ជប៉ុនអាទិភាពផ្ដល់ជំនួយ ODA ស្ដីពីការពង្រឹងសន្តិសុខនៅតាមមហាសមុទ្រឥណ្ឌា

(VOVWORLD) -នាថ្ងៃទី ២៣ កុម្ភៈ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានប្រកាស "សៀវភៅសស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ ២០១៧" របស់ក្រសួងការបរទេសជប៉ុន។ 
ជប៉ុនអាទិភាពផ្ដល់ជំនួយ ODA ស្ដីពីការពង្រឹងសន្តិសុខនៅតាមមហាសមុទ្រឥណ្ឌា - ảnh 1ជប៉ុនអាទិភាពផ្ដល់ជំនួយ ODA ស្ដីពីការពង្រឹងសន្តិសុខនៅតាមមហាសមុទ្រឥណ្ឌា 

ខ្លឹមសារសំខាន់ៗក្នុងសៀវភៅសនេះ គឺជាបញ្ហាប្រើប្រាល់ប្រភពទុន ODA សម្រាប់គម្រោងការណ៍អន្តរជាតិ ដែលជប៉ុនកំពុងអនុវត្តន៍។ ជាពិសេស សៀវភៅនេះបានចែងច្បាស់ថា ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ដែលជាគោលគំនិតរបស់នាយករដ្ឋមន្ត្រីលោក Shinzo Abe នោះ ជប៉ុននឹងប្រើប្រាស់ប្រភពទុន ODA ជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់នេះ។ វិស័យភាគច្រើនបានផ្ដោតសំខាន់លើគម្រោងការណ៍ស្ដីពីការធានាសន្តិសុខ សុវត្ថិភាពនៅតាមសមុទ្រ និងកសាងក្រមប្រតិបត្តិដោយមានលក្ខណៈច្បាប់ដែលទាក់ទិននឹងនាវាចរណ៍។

ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ជប៉ុននឹងផ្ដល់ទឹកប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិកសម្រាប់ប្រទេសនៅតាមឆ្នេរមហាសមុទ្រ ឥណ្ឌា- ប៉ាស៊ីហ្វិក ដើម្បីជួយឧបត្ថម្ភពង្រឹងការធានាសន្តិសុខនាវាចរណ៍។ យោងតាមប្រភពព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនថា៖ ប្រទេសទទួលបានជំនួយនេះរួមមានវៀតណាម និងហ្វីលីពីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ