|
ជប៉ុនអនុម័តលើកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៧ ធ្នូ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe បានអនុម័តលើកញ្ចប់ជំរុញសេដ្ឋកិច្ចថ្មីដែលមានតំលៃ ២៩ ពាន់លានដុល្លា
អាមេរិក។ គោលដៅស្នូលនៃផែនការពោលខាងលើគឺជួយឧបត្ថម្ភសេដ្ឋកិច្ចក្នុងតំបន់
អង្គភាពអាជីវកម្មតូចនិងបណ្ដាគ្រួសារ។ ក្នុងនោះ កម្មវិធីពិសេសជួយឧបត្ថម្ភវិស័យ
អចលនវត្ថុមួយនឹងត្រូវបានស្តារឡើងវិញ។ ក្រៅពីនោះ រដ្ឋាភិបាលជប៉ុននឹងបង្កើត
មូលដ្ឋានពិគ្រោះ យោបលសុខាភិបាលក្នុងតំបន់លើទូទាំងប្រទេស ផងដែរ៕