ជប៉ុនអំពាវនាវចិននិងកូរ៉េខាងត្បូងបានប្រជុំកំពូល
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe (Xinhua) |
Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាថ្ងៃទី១៩មករាអំពាវនាវចិននិងកូរ៉េខាងត្បូងបានប្រជុំកំពូលជាមួយជប៉ុនដើម្បីពិភាគ្សានិងដោះស្រាយ
រាល់ភាពតានតឹងដោយជំលោះអធិបតេយ្យភាពរឺដោយបញ្ហាអំពីប្រវត្តិសាស្ត្រ។
រហូតមកដល់ឥឡូវនេះ តូក្យូជានិច្ចកាលអំពាវនាវរៀបចំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ
នៃប្រទេសទាំង៣ ប៉ុន្តែនៅត្រូវប៉េកាំងនិង Seoul បដិសេធ។ នាចុងឆ្នាំ២០១៣
នាយករដ្ឋមន្ត្រី Shinzo Abe បានធ្វើឲ្យប៉េកាំងនិង Seoul ខឹងសម្បារក្នុងពេលមកគោរពវិញ្ញាណក្ខ័ន្ធនៅវិហារ Yasukuni ជាកន្លែងធ្វើសក្ការបូជាទាហានជប៉ុនដែលបាត់បង់ជីវិតក្នុងសង្គ្រាម។ ទោះបីជានាយករដ្ឋមន្ត្រី Shinzo Abe បានអះអាងថាដំណើរទស្សនកិច្ចនៅវិហារ Yasukuni របស់លោកមានចរិតលក្ខណៈសន្តិភាពក្តី ប៉ុន្តែចិននិងកូរ៉េខាងត្បូងបានចាត់ទុកសកម្មភាពនេះរបស់នាយករដ្ឋមន្ត្រីជប៉ុនជា
ការម៉ាកងាយចំពោះជនរងគ្រោះនៃរបបទាហាននិយមជប៉ុនក្នុងពាក់កណ្ដាល
សតវត្សទី២០៕
-VOVWORLD