(VOVworld)-នាល្ងាចថ្ងៃទី១៣មេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅ
ជប៉ុន រដ្ឋមន្ត្រីក្រសួងផែនការនិងវិនយោគវៀតណាមលោក Nguyen Chi Dung បាន
អញ្ជើញជួបចរចារជាមួយប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (JCCI)
លោក Akio Mimura ។នៅក្នុងជំនួបនេះ លោក Nguyen Chi Dung បានអះអាងថា
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ទំនាក់ទំនងជាមួយជប៉ុននិងស្វាគមន៍សហ
គ្រាស នានារបស់ជប៉ុនមកស្វែងរកឱកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។
លោក Nguyen Chi Dung បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់ JCCI និយាយ
រួមនិងរបស់លោក Akio Mimura និយាយដោយឡែកក្នុងការជម្រុញសហគ្រាសជប៉ុន
ធ្វើការវិនិយោគនៅវៀតណាម។
រីឯខ្លួនវិញ ប្រធាន JCCI លោក Akio Mimura មានបំណងរៀបចំសិក្ខាសាលា
និងសន្និសីទ រវាងអ្នកគ្រប់គ្រង សហគ្រាសនៃប្រទេសទាំងពីរ ព្រមទាំងសម្តែងក្តី
សោមនាស្សរីករាយចំពោះការដែលខឿនសេដ្ឋកិច្ចរបស់វៀតណាមកំពុងមានការ
រីកចំរើនគួរឲ្យកត់សម្គាល់ផងដែរ៕