ជម្លោះ​ហាម៉ាស​-​អ៊ីស្រាអែលបន្ត​​មានការ​វិវឌ្ឍ​ដ៏​​ស្មុគស្មាញ

(VOVWORLD) - អាជ្ញាធរប៉ាឡេស្ទីនជាច្រើនរូបកាលពីថ្ងៃទី ២ ខែកញ្ញា បានឲ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ កងកម្លាំងអ៊ីស្រាអែលបានបណ្តាលឲ្យជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤៨ នាក់បានស្លាប់នៅទូទាំងតំបន់ហ្គាហ្សា នៅពេលដែលកងទ័ពអ៊ីស្រាអែលប្រយុទ្ធជាមួយយុទ្ធជននៃចលនាអ៊ីស្លាមហាម៉ាស។

យោងតាមអាជ្ញាធរប៉ាឡេស្ទីន ជនប៉ាឡេស្ទីន ៧នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសចំនួនពីរលើករបស់អ៊ីស្រាអែលទៅលើទីក្រុង ហ្គាហ្សា ខណៈដែលការវាយប្រហារតាមផ្លូវអាកាសចំនួនពីរផ្សេងទៀតបានសម្លាប់មនុស្សចំនួន ៦ នាក់ នៅជំរុំជនភៀសខ្លួន Bureij និង Nuseirat ក្នុងតំបន់ហ្គាហ្សា។

ជម្លោះ​ហាម៉ាស​-​អ៊ីស្រាអែលបន្ត​​មានការ​វិវឌ្ឍ​ដ៏​​ស្មុគស្មាញ - ảnh 1ផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

ក្នុងពេលនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងពីការប្តេជ្ញាចិត្ត បន្តប្រដេញតាមលក្ខខណ្ឌនៃការរក្សាកងកម្លាំងអ៊ីស្រាអែលនៅក្នុងច្រករបៀង Philadelphi ដែលបំបែកតំបន់ហ្គាហ្សាជាមួយឧបទ្វីប Sinai របស់អេហ្ស៊ីប។ ភ្លាមមួយរំពិច សេចក្តីប្រកាសរបស់លោកNetanyahu បានប្រឈមមុខនឹងការរិះគន់និងការថ្កោលទោសយ៉ាងខ្លាំងពីមេដឹកនាំប្រឆាំងជាច្រើននៅអ៊ីស្រាអែល។ មេដឹកនាំប្រឆាំង Yair Lapid បានចង្អុលយ៉ាងច្បាស់ថា ការដែលលោកនាយករដ្ឋមន្ត្រី Netanyahu ប្រដេញតាមការទាមទារគ្រប់គ្រងច្រករបៀង Philadelphi គ្រាន់តែរារាំងការឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង ហើយបានអូសបន្លាយសង្គ្រាម។

មនុស្សរាប់ពាន់នាក់ក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ២ កញ្ញា ក៏បានធ្វើបាតុកម្មតាមដងផ្លូវសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដើម្បីអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Benjamin Netanyahu យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយចលនាអ៊ីស្លាមហាម៉ាស ដើម្បីធានាការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា។ មុននោះ កាលពីថ្ងៃទី ១ ខែកញ្ញា មនុស្សយ៉ាងហោចណាស់ ៥០០.០០០នាក់នៅទីក្រុង Tel Aviv និង Jerusalem បានធ្វើបាតុកម្មតាមដងផ្លូវដើម្បីសម្តែងការប្រឆាំងជំទាស់ បន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែលបានរកឃើញសាកសពចំណាប់ខ្មាំងចំនួន ៦ នាក់ពីផ្លូវរូងក្រោមដីមួយក្នុងទីក្រុង Rafah នៃតំបន់ហ្គាហ្សា ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ