ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ សមាជិកជាន់ខ្ពស់ពីរ​រូប​របស់​ក្រុម​ហាម៉ាស​បាន​ស្លាប់

(VOVWORLD) -កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា សមាជិកជាន់ខ្ពស់ពីររូបនៃចលនាអ៊ីស្លាមហាម៉ាសបានស្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាសសំដៅទៅលើរថយន្តរបស់ពួកគេក្នុងទីក្រុង Jenin នៃតំបន់ West Bank កាលពីថ្ងៃទី ១៧ ខែសីហា។  

ទីក្រុង Tel Aviv បានចោទប្រកាន់មនុស្សពីរនាក់នេះថា ជាប់ពាក់ព័ន្ធក្នុងការសម្លាប់ជនអ៊ីស្រាអែលម្នាក់កាលពីមុននោះ។ សេចក្តីថ្លែងការណ៍រួមរបស់ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល និងកងកម្លាំងការពារអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណបុរសទាំងពីររូបគឺ Ahmed Abu Ara និង Rafet Dawasi ។ អ្នកទាំងពីរមកពីភាគខាងជើងតំបន់ West Bank នៅក្បែរទីក្រុង Jenin ។ នៅក្នុងសេចក្តីប្រកាសមួយ កងពលតូច Al-Qassam របស់ក្រុមហាម៉ាស់បានឲ្យដឹងថា គេបានធ្វើពិធី រំលឹកវិញ្ញាណក្ខន្ឌដល់សមាជិកទាំងពីរនេះ។

ជម្លោះ​ហាម៉ាស-អ៊ីស្រាអែល៖ សមាជិកជាន់ខ្ពស់ពីរ​រូប​របស់​ក្រុម​ហាម៉ាស​បាន​ស្លាប់ - ảnh 1រថយន្តមួយគ្រឿងត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល។ រូបថត៖ រ៉យទ័រ

កាលពីថ្ងៃទី ១៧ ខែសីហា កងទ័ពអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ សំដៅទៅលើគោលដៅចំនួន ៤០ នៅតំបន់ ហ្គាហ្សា ក្នុងរយៈពេលពីរបីម៉ោង។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានបញ្ជាក់ពីការវាយប្រហារលើទីតាំងយោធា ឃ្លាំងអាវុធ និងគោលដៅជាច្រើនទៀតរបស់ក្រុមហាម៉ាស។ ជាមួយគ្នានោះ អ៊ីស្រាអែលបានព្រមានពលរដ្ឋនៃជំរំជនភៀសខ្លួន Maghazi នៅភាគកណ្តាលតំបន់ហ្គាហ្សាឱ្យជម្លៀសចេញជាបន្ទាន់ ដោយហេតុផលថា នេះជាតំបន់បាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានប្រកាសនឹងចាត់វិធានការយ៉ាងខ្លាំងនិងជាបន្ទាន់ចំពោះតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ