ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ ហាម៉ាសមិនបានបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងការចរចាថ្មីទេ
(VOVWORLD) - តំណាងចលនាអ៊ីស្លាមហ៉ាមាសរបស់ប៉ាឡេស្ទីនបានឲ្យដឹងនៅថ្ងៃទី ១១ ខែសីហា ថា ពួកគេមិនមានគម្រោងបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងការចរចាផ្សះផ្សាជាមួយអ៊ីស្រាអែលលើកិច្ចព្រមព្រៀងឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងដែលគ្រោងនឹងធ្វើឡើងក្នុងទីក្រុង គែរ ឬទីក្រុងដូហានៅថ្ងៃទី ១៥ ខែសីហានោះទេ។
កន្លែងខូចខាតបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ Khan Younis តំបន់ Gaza Strip កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ (រូបថត៖ THX/TTXVN) |
ក្រុមហាម៉ាស់បានស្នើឱ្យអ្នកសម្រុះសម្រួលបង្ហាញផែនការដោយផ្អែកលើកិច្ចពិភាក្សាពីមុន ជាជាងចូលរួមនៅក្នុងកិច្ចពិភាក្សាថ្មីដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
មុននេះ កាលពីថ្ងៃទី៩ ខែសីហា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសថា ប្រទេសនេះនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងការចរចានៅថ្ងៃទី ១៥ ខែសីហា “ដើម្បីបំពេញព័ត៌មានលម្អិតស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌ” ទាក់ទងនឹងបទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំង។ ប្រភពផ្ទៃក្នុងរបស់អ៊ីស្រាអែលបានសម្តែងសុទិដ្ឋិនិយមចំពោះការចរចានាពេលខាងមុខ ដោយនិយាយថា កិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ និងអនុវត្តភ្លាមៗបន្ទាប់ពីនោះ៕