ជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាមានការជួយឧបត្ថម្ភពីវៀតណាម
|
ជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាមានការជយយឧបត្ថម្ភពីវៀតណាម |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៣៨ទិវាជ័យជំនះប្រវត្តិសាស្ត្រ ថ្ងៃទី៧មករា(១៩៧៩-២០១៧) សារព័ត៌មានកម្ពុជាបានចុះផ្សាយព័ត៌មាននិងអត្ថ
បទជាច្រើនស្ដីអំពីជ័យជំនះមានចរិតលក្ខណះប្រវត្តិសាស្ត្រនេះរបស់ប្រជាជនកម្ពុជា
ក្នុងបុព្វហេតុផ្តួលរលំរបបខ្មែរក្រហម ជួយសង្គ្រោះប្រជាជន រួចផុតពីគ្រោះមហន្ត
រាយប្រល័យពូជសាសន៍ប៉ុលពត។ កាសែត៖ Kampuchia Thmey Daily បានដកស្រង់
ពាក្យសំដីប្រធានរដ្ឋសភា សម្ដេច ហេងសំរិន ប្រធានកិត្តិយសគណបក្សប្រជាជន
កម្ពុជា (CPP)កាន់អំណាចអំពីជ័យជំនះប្រវត្តិសាស្ត្រ ថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ ប្រ
ធានរដ្ឋសភា សម្ដេចហេងសំរិនបានអះអាងថា៖ប្រសិនបើគ្មានជ័យជំនះថ្ងៃទី៧
មករា គឺគ្មានសមិទ្ធិផលដូចសព្វថ្ងៃឡើយ។ សម្ដេចប្រធានរដ្ឋសភាក៏បានលើកកំ
ពស់ការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការតស៊ូប្រឆាំង
របបប្រល័យពូជសាសន៍ខ្មែរក្រហម បង្កើតឡើងជ័យជំនះថ្ងៃទី៧មករាផងដែរ។
បណ្ដាគេហទំព័ររបស់កម្ពុជាជាច្រើន ក៏បានចុះផ្សាយបទវិភាគអំពីថ្ងៃទី៧
មករាបានវាយតំលៃថា នេះជាជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលក្នុង
នោះមានការគាំទ្រ និងជួយឧបត្ថម្ភរបស់វៀតណាម៕