(VOV)_នាព្រឹកថ្ងៃទី ៧ ឧសភា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រ ព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu(ថ្ងៃទី ៧
ឧសភា ឆ្នាំ ១៩៥៤-ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៤)ដ៏មហោឡារឹក។ ចូលរួមពិធីនេះមាន អគ្គលេខាបក្សកម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang និងបណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា
គណកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម ដំណាងរដ្ឋាភិបាលឡាវ កម្ពុជា
មិចស៊ីក អង្គការអន្តរជាតិ និងប្រជាជនជាច្រើនកុះករ បានចូលរួមពិធីនេះ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានរំលឹក ឡើងវិញរាល់អនុស្សាវរីយ៍ដ៏អង់អាចក្លាហាន ដំណាក់កាលសំខាន់ៗក្នុងយុទ្ធនាការ
Dien Bien Phu និងអះអាងថា៖ ជ័យជំនះ Dien Bien Phu ជាសញ្ញាក្រហមដ៏ភ្លឺស្វាង ក្នុងប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសជាតិរបស់វៀតណាម។
“ជ័យជំនះ Dien Bien Phu ជាបទចម្រៀងវីរភាពជាអមតះមួយ ចាប់ផ្តើមពីប្រពៃ ណីប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្ត វៀតណាម និងលោកប្រធានហូជីមិញ ពីកម្លាំងនៃផែនមហាសាមគ្គីភាពរបស់ប្រជា
ជនទាំងមូល និងសុឆ័ន្ទះប្រយុទ្ធដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស របស់ប្រ
ជាជន និងរបស់កងទ័ពវៀតណាម។ ជ័យជំនះ Dien Bien Phu បានបំផ្លាញ់ចោល គំនិតឈ្លានពានរបស់អាណានិគមនិយម បង្គំអោយរដ្ឋាភិបាលបារាំងត្រូវ ចុះហត្ថ លេខាលើសន្ធិសញ្ញា Geneve បញ្ចប់សង្គ្រាម សន្យាគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់វៀតណាម។ ទន្ទឹមនឹងនោះ ក៏ត្រូវទទួលស្គាល់ខឿនឯក រាជ្យរបស់ឡាវនិងកម្ពុជា ដកទ័ពចេញពីប្រទេសឥណ្ឌូចិនចំនួន៣។ ជ័យជំនះ Dien
Bien Phu ជាជ័យជំនះរបស់ចំណងសាមគ្គីភាព ស្មោះត្រង់មុនក៏ដូចជាក្រោយរបស់
វៀតណាម-ឡាវនិងកម្ពុជា។”
ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា៖ក្រោយរយៈពេល៣០ឆ្នាំអនុវត្ត ការផ្លាស់ ប្តូរ លើគ្រប់វិស័យ ដោយបក្សកម្មុយនីស្តវៀតណាមបំផុសឡើង និងដឹកនាំ វៀតណាម
ដណ្ដើមបានសមិទ្ធិផលធំធេងជាច្រើន រក្សាបានស្ថិរភាពនយោបាយសង្គម រួចផុត
ពីស្ថានភាពប្រទេសក្រីក្រ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ ប្រធានរដ្ឋ
Truong Tan Sang បានអះអាងថា៖
“អនុវត្តន៍មេរៀនបទពិសោធរបស់ជ័យជំនះ Dien Bien Phu អំពីការពង្រីក
កម្លាំងពលំជាតិដោយផ្សាភ្ជាប់ជាមួយកម្លាំងពលំនៃសម័យកាលក្នុងកិច្ចការផ្លាស់
ប្តូរថ្មី យើងត្រូវបន្តការអនុវត្តន៍មុនក៏ដូចជាក្រោយ គោលមាគ៌ាកិច្ចការបរទេស
ឯករាជ្យ ម្ចាស់ការ សហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព”។
តាងនាមអតីតយុទ្ធជនរាប់ពាន់នាក់ក្នុងយុទ្ធនាការ Dien Bien Phu វរៈ
សេនីយ៍ឯកនិងជាវីរៈជនកងកម្លាំង ប្រដាប់អាវុធ Phung Van Khầu បានអះអាងថា៖
“យើងខ្ញុំជឿជាក់និងមានបំណងថា ជំនាន់វ័យក្មេងវៀតណាមជានិច្ចកាល មាន
មោទនភាព ចងចាំនិងពង្រីកប្រពៃណីរបស់ប្រជាជាតិវៀតណាម និងស្មារតី ជ័យ
ជំនះ Dien Bien Phu ហ៊ានគិត ហ៊ានធ្វើ សកម្មច្នៃប្រឌិតនិងបង្កើតឡើងស្នាដៃថ្មី
ក្នុងបុព្វ ហេតុកសាងនិងការពារមាតុប្រទេសវៀតណាម”
កម្មវិធីព្យុយាត្រានៃពិធីរំលឹកអនុស្សាវរីយ៍នេះចាប់ផ្តើម
ដើរជួរមុខគឺក្រុមលើកសញ្ញាជាតិដោយមានយុវជន យុវនារីចំនួន៥៤នាក់ ក្នុង សំលៀកបំពាក់បណ្តាជនជាតិបានធ្វើព្យុយាត្រាឆ្លងកាត់វេទិកា។ សញ្ញាជាតិត្រូវ
បាន ដាក់លើនិមិត្តរូបនាគសក្តិសិទ្ធដែលកំពុងហោះឡើង សម្តែងសុឆន្ទះនិង
បំណង ប្រាថ្នារបស់ប្រជាជនវៀតណាម។ ចូលរួមការធ្វើព្យុយាត្រានេះ នៅមាន
តំណាង របស់ប្រជាជនគ្រប់ជាន់ថ្នាក់ បងប្អូនជនរួមជាតិលើទូទាំងប្រទេសវៀត
ណាមជា ច្រើនកុះករទៀតផង។
មុននោះនាម៉ោង៦ព្រឹកថ្ងៃទី៧ឧសភា គណៈប្រតិភូជាថ្នាក់ដឹកនាំបក្ស រដ្ឋ
សភា រដ្ឋ រដ្ឋាផិបាល និងមជ្ឈឹមរណស្សិរមាតុភូមិវៀតណាម ដឹកនាំដោយអគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោកNguyen Phu Trong រួមទាំងភ្ញៀវអន្តរជាតិ បានអញ្ជើញមកអុធធូបរំលឹកវិញ្ញាណក័្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធ
ជនពលីទូល A1 ទីក្រុងDien Bien Phu ខេត្ត Dien Bien៕
|
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu(TTXVN) |