ជួយឧបត្ថម្ភកំណែទម្រង់របបការងារកម្មាភិបាលវៀតណាម
|
ជួយឧបត្ថម្ភកំណែទម្រង់របបការងារកម្មាភិបាលវៀតណាម (baobacgiang.com.vn) |
Vovworld-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើបញ្ជី
រាយនាមគំរោងការជួយឧបត្ថម្ភបច្ចេកទេសជួយឧបត្ថម្ភរបបការងារកម្មាភិបាល
វៀតណាមដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ជំនួយឥតសំណង។ ថវិការ
សរុបសំរាប់គំរោងការប្រមាណ១,២៥លានដុល្លារអាមេរិក ក្នុងនោះទុនឧបត្ថម្ភ
អភិវឌ្ឍន៍ជាផ្លូវការ (ODA) ដោយធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ជំនួយឥតសំណងគឺ
១លានដុល្លារអាមេរិក ទុនរបស់វៀតណាមគឺ២៥០ពាន់ដុល្លារអាមេរិក។ ខ្ទង់ជំនួយ
នេះនឹងជួយឲ្យក្រសួងមហាផ្ទៃបំពេញបន្ថែមប្រភពកំលាំងដើម្បីកសាងខឿនកាងារ
ជំនាញមានការទទួលខុសត្រូវសកម្មតម្លាភាពនិងប្រសិទ្ធភាពឆ្លើយតបនឹងសំណូមពរ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងលក្ខណៈឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនិង
សមាហរណកម្មអន្តរជាតិ ជួយឲ្យរដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងកំណែទម្រង់រដ្ឋបាលដំណាក់កាល២០១១-២០២០៕