ជួយឧបត្ថម្ភនាវិកនិងនាវាដឹកទំនិញវៀតណាមដែលរង់ការវាយប្រហារនៅជិតតំបន់សមុទ្ររបស់សឹង្ហបុរី
|
នាវា VP ASPHALT 2 (រូបថតៈ Vietnam MRCC) |
(VOVworld)-នាថ្ងៃទី៨ធ្នូ តំណាងក្រុមហ៊ុនដឹកជញ្ជូនប្រេងកាត VIPCO និងជា
ម្ចាស់នាវា VP ASPHALT 2 ដែលត្រូវចោរសមុទ្រវាយប្រហារនៅជិតតំបន់ សមុទ្ររបស់សឹង្ហបុរីនាថ្ងៃទី៧ធ្នូ បានទៅកាន់សឹង្ហបុរី ដើម្បីរួមសហការជាមួយ អាជ្ញាធរប្រទេសសាម៉ី បំពេញបែបបទចំាបាច់ ដើម្បីបញ្ចូននាវានេះត្រឡប់មក
វៀតណាមវិញ។ លោក Vu Bang លេខាទី១នៃស្ថានទូតវៀតណាមប្រចាំនៅ
សឹង្ហបុរីបានឲ្យដឹងថា ទន្ទឹមនឹងការបញ្ចូននាវា VP ASPHALT 2ត្រឡប់មកវៀត
ណាម តំណាងក្រុមហ៊ុន VIPCO នឹងជួយឧបត្ថម្ភគ្រួសាររបស់នាវិកដែលត្រូវ
ស្លាប់ Tran Duc Dat បំពេញបែបបទនិងចំណាយចំបាច់ដើម្បីបញ្ចូនសាកសព ជនរងគ្រោះនេះត្រឡប់មកវៀតណាមយ៉ាងឆាប់បំផុត។ ស្ថានទូតវៀតណាម ប្រចាំនៅសឹង្ហបុរីបានអះអាងជាថ្មីម្តងទៀតថា នឹងបន្តរួមសហការជាមួយភាគី ពាក់ព័ន្ធនានាក្នុងការបំពេញបែបបទទាក់ទិនដល់នាវា VP ASPHALT 2 និងជន
រងគ្រោះ Tran Duc Dat ។
មុននោះ នាព្រឹកព្រលឹមថ្ងៃទី៧ធ្នូតាមម៉ោងតំបន់ នាវា VP ASPHALT 2 រួម ជាមួយនាវិក១៦នាក់កំពុងធ្វើដំណើរពីសឹង្ហបុរីមកវៀតណាម គឺត្រូវចោរសមុទ្រ
វាយប្រហារ បណ្តាលឲ្យនាវិក Tran Duc Dat រងការស្លាប់។ សព្វថ្ងៃអាជ្ញាធរ សឹង្ហបុរីកំពុងដំណើរការស៊ើបអង្កេតមូលហេតុនៃការស្លាប់នេះ នឹងចេញសេចក្តី សន្និដ្ឋានយ៉ាងឆាប់ៗ៕