ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគហេដ្ឋានរចនាសម្ព័ន្ធរវាងហាណូយនិងជប៉ុន
VOV -  
(VOV) /  
VOV-នារសៀលថ្ងៃទី១២កញ្ញានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងគណៈកម្មាធិការប្រជាជនទីក្រុងនិងធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ស្ដីអំពីជំរុញវិនិយោគគំរោងការហេដ្ឋាន
រចនាសម្ព័ន្ធនៅក្រុងហាណូយត្រូវបានអនុវត្តតាមរបៀបរដ្ឋនិងឯកជនសាជីវកម្ម
(PPP) រឺតាមរបៀប BOT។ តាមនោះភាគីទាំងពីរត្រៀមជាស្រេចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌច្បាប់និងការកំណត់អនុញ្ញាតិសំដៅបង្កលក្ខណៈឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅហាណូយតាមរយៈការជំរុញវិនិយោគគំរោងការកសាងហេដ្ឋានរចនាសម្ព័ន្ធនៅ
ក្រុងហាណូយដោយគណៈកម្មាធិការប្រជាជនទីក្រុងអនុវត្ត។ ភាគីទាំងពីរខំប្រឹង
ប្រែងបង្កលក្ខណៈសំរាប់ឯកជនចូលរួមបណ្ដាគំរោងការហេដ្ឋានរចនាសម្ព័ន្ធ ឧស្សាហកម្មនៅហាណូយទន្ទឹមនឹងនោះផ្ដល់ព័ត៌មានអំពីគំរោងការមានសក្ដានុភាព ក៏ដូចជាទស្សនៈសមស្របផ្សេងៗសំដៅបង្កភាពងាយស្រួលសំរាប់គំរោងការនេះ៕
VOV
-VOV