ជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យារវាងសហគ្រាសក្នុងប្រទេសជាមួយសហគ្រាស FDI

(VOVWORLD) - ជំរុញការតភ្ជាប់និងផ្ទេរប្រគល់បច្ចេកវិទ្យារវាងសហគ្រាសមានទុនវិនិយោគ ផ្ទាល់ពីបរទេស (FDI) ជាមួយសហគ្រាសក្នុងប្រទេសនោះ គឺគោលដៅនៃ សមាគមន៍សហគ្រាសទីក្រុងហូជីមិញ (HUBA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ សមាគមន៍សហគ្រាសបរទេសនានានៅវៀតណាម នាពេលខាងមុខ។ 

 នេះជា ព័ត៌មានដែលត្រូវបានជូនដំណឹងដោយលោក Chu Tien Dung ប្រធាន HUBA នៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង HUBA និង សមាគមន៍សហគ្រាសអាមេរិកនៅវៀតណាម (AMCHAM) នាថ្ងៃទី៧ កក្កដា។

        ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាង HUBA និង AMCHAM ជាការបោះជំហានដំបូង សំដៅអះអាងនិងលើកកំពស់គុណភាព ប្រសិទ្ធភាពក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងសមាគមន៍ទាំងពីរ ជំរុញការ អភិវឌ្ឍរបស់សហគ្រាសជាសមាជិកនៃភាគីទាំងពីរក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យា ក៏ដូចជាបើកទូលាយឱកាសសហប្រតិបត្តិការ វិនិយោគនៅទីផ្សារនៃប្រទេស ទាំងពីរ។         លោក John Rockhold នាយកប្រតិបត្តិ AMCHAM ឲ្យដឹងថា សមាគមន៍នេះ នឹងលើកទឹកចិត្តឲ្យសហគ្រាសអាមេរិកជួយឧបត្ថម្ភ ចែករំលែកបទពិសោធន៍ ផ្ទេរប្រគល់បច្ចេកវិទ្យាថ្មី ក៏ដូចជាស្វែងរកនិងឧទ្ទេសនាមប្រភពឧបត្ថម្ភធនចំពោះ សហគ្រាសវៀតណាម សំដៅកសាងឡើងគ្រឹះស្ថានស្រដៀងគ្នា រួមគ្នាអភិវឌ្ឍន៍ ដោយចីរភាពនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ