ជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងពិធីអបអរសាទរខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត” នាថ្ងៃទី ២០ ខែមិថុនា នៅខេត្ត Binh Phuoc (រូបថត៖ Vu Khuyen/VOV) |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់កម្ពុជាលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា ដំណើរទស្សនកិច្ចនេះ មានអត្ថន័យលើគ្រប់វិស័យ ជាពិសេស ដំណើរទស្សនកិច្ចនេះបានប្រារព្ធឡើងក្នុង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា” ដើម្បីអបអរសាទរខួបលើកទី ៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Minh Vu (រូបថត៖ Lam Khanh/TTXVN) |
ស្តីពីវិស័យសហប្រតិបត្តិការដែលត្រូវបានរំពឹងទុកបំផុតក្នុងដំណើរទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រីលោក Nguyen Minh Vu បានឲ្យដឹងថា៖ “វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងក្លាយជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី។ ក្នុងរយៈពេលកន្លងមក វិស័យនេះបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយទំហំពាណិជ្ជកម្មទ្វេភាគីទំនងជានឹងលើសពី ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាបន្តនាំមុខសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ជិត ៣ ពាន់លានដុល្លារ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការដើម្បីបង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត”៕