ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុយុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម
(VOV)_នារសៀលថ្ងៃទី២០ ឧសភា ឧត្តមសេនីឯក Nguyen Chi Vinh អនុរដ្ឋ
មន្ត្រី ក្រសួងការពារប្រទេសវៀតណាម បានទទួលជួបសន្ទនាជាមួយឧបការីរងនៃ រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក ទទួលបន្ទុកអំពីបញ្ហា POW/MIA លោក
W.M. Winfield ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។ ឧត្តមសេនីឯក
Nguyen Chi Vinh បានជឿជាក់ថា÷ ដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម
របស់លោក W.M. Winfield នឹងរួមចំណែកជំរុញសកម្មភាពស្វែងរកអិដ្ឋធាតុយុទ្ធ
ជននៃ ប្រទេសទាំងពីរដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម ទទួលបានលទ្ធផលល្អប្រ
សើជាច្រើន។ អនុរដ្ឋមន្ត្រី Nguyen Chi Vinh ក៏បានស្នើភាគីអាមេរិក និងលោក
W.M. Winfield បន្តស្រាវជ្រាវ នាំចេញការផ្តើមគំនិតថ្មី ដើម្បីជំរុញខ្លាំងសកម្មភាព
ស្វែងរកអិដ្ឋធាតុយុទ្ធជននៃប្រទេសទាំងពីរ ដែលបាត់ខ្លួនក្នុងសង្គ្រាម ក៏ដូចជា
រួមសហការជាមួយវៀតណាម ដោះស្រាយរាល់បញ្ហាផលវិបាកនៃសង្គ្រាម ដូច
ជា÷រុករកបំផ្លាញ់គ្រាប់បែកមីន ជួយឧបត្ថម្ភមនុស្សធម៌…។ល៕
|
វៀតណាមនិងអាមេរិកជំរុញខ្លាំងកិច្ចសហប្រតិបត្តិការស្វែងរកអិដ្ឋធាតុ
យុទ្ធជនដែលត្រូវបាត់ខ្លួនក្នុងសង្គ្រាម(TTXVN) |