ជំរុញខ្លាំងចលនាប្រឡងប្រណាំងក្នុងនារីគ្រប់ស្រទាប់
(VOVWORLD) /  
Vovworld-ក្នុងពិធីជួបមុខនាយប់ថ្ងៃទី១៩វិច្ឆិកានៅទីក្រុងហាណូយ ប្រធានសម្ព័ន្ឋ
សមាគមនារីវៀតណាមលោកស្រី Nguyen Thi Thanh Hoaបានអះអាងថា៖ដើម្បី
អនុវត្តល្អនូវការងារថែទាំនារីគ្រប់ស្រទាប់សម្ព័ន្ឋសមាគមនារីវៀតណាមនឹងផ្លាស់ប្តូរ
ថ្មីខ្លឹមសារ វិធីធ្វើសកម្មភាពនិងជំរុញជំរុញខ្លាំងចលនាប្រឡងប្រណាំងក្នុងនារីគ្រប់
ស្រទាប់ដែលក្នុងនោះមានគ្រឹះសាសនិកជានារីផង។សម្ព័ន្ឋសមាគមនារីនឹងផ្សព្វ
ផ្សាយសេចក្តីសំរេចចិត្តស្តីពីការបង្កើនការងារចលនានារីជនជាតិភាគតិចនិងនារីកាន់
សាសនាក្នុងសភាពការណ៍នាបច្ចុប្បន្ន។តាមនោះចលនានារីជនជាតិភាគតិចនិង
គ្រឹះសាសនិកជានារីលើកកំពស់ការយល់ដឹង សមត្ថភាពនិងហាត់ពត់លត់ដំសីលធម៌។សមាគមនារីចូលរួមការងារធ្វើសេនាធិការការងារកសាង បដិវាទ និងការងារឃ្លាំមើល
ច្បាប់ស្តីពីសមភាពភេទនៅតំបន់ជនរួមជាតិជាជនជាតិភាគតិចនិងតំបន់មានគ្រឹះសាស
និកជានារីរស់នៅជាច្រើនកុះករ។សមាគមនារីសហការជាមួយរដ្ឋអំណាចតំបន់ជួយ
ឧបត្ថម្ភនារីអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងកសាងគ្រួសារសុភមង្គល
ទៀតផង៕
-VOVWORLD