ជំរុញខ្លាំងឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មកសិកម្ម ជនបទ តភ្ជាប់ជាមួយការកសាងជនបទថ្មី
|
សន្និសីទ |
(VOV)_នេះគឺជាប្រធានបទ នៃសិក្ខាសាលា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃ
ទី២០ សីហា នៅទីក្រុងហាណូយ។ នៅទីនេះ អង្គសន្និសីទបានអះអាងថា៖ ឧស្សា
ហូបនីយកម្មទំនើបភាវូបនីយកម្ម អភិវឌ្ឍន៍កសិកម្ម និងជនបទជានិច្ចកាលទទួល
បានការយកចិត្តទុកដាក់ពីបក្សនិងរដ្ឋ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀត
ណាម លោក Vu Van Ninh បានចាត់ទុកថា៖ ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី
សេដ្ឋកិច្ចជនបទទទួលបានសមិទ្ធិផលសំខាន់ជាច្រើន មានអត្ថន័យប្រវត្តិសាស្ត្រ
ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាច្រើន អត្រាគ្រួសារក្រីក្របាន
ថយចុះ។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh សង្កត់ធ្ងន់ថា៖
“ ការលើកកំពស់ផលិតកម្មកសិកម្មជាការចាំបាច់ណាស់។ វៀតណាមមាន
ការលំបាកសាកល្បង និងឱកាសអភិវឌ្ឍន៍កសិកម្ម ជនបទ ប្រជាកសិករនិយាយរួម។
ដូច្នេះ យើងត្រូវស្វែងរកបណ្ដាផលិតផលមានឧត្តមភាព នៃតំបន់និមួយៗ ខេត្តនិ
មួយៗ។ វៀតណាមត្រូវរក្សាខឿនសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម បានជា
ប្រការនេះដើរតួនាទីដ៏សែនសំខាន់៕”