ជំរុញចលនាច្នៃប្រឌិតថ្មីនៅវៀតណាម
|
ជំរុញចលនាច្នៃប្រឌិតថ្មីនៅវៀតណាម |
(VOV)_នាថ្ងៃទី១វិច្ឆិកា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត
ណាម លោកTes Isius និងអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម លោក
Tran Van Tung បានអញ្ជើញចូលរួម វេទិកាជំរុញចលនាច្នៃប្រឌិតថ្មី ឆ្នាំ ២០១៦។នេះគឺជា
វេទិកាមួយជំរុញចលនាចាប់អាជីពដែលកំពុងអភិវឌ្ឍន៍នៅវៀតណាម។ វេទិការលើកទិ
ពីរនឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho នាថ្ងៃទី៣វិច្ឆិកាខាងមុខ។ថ្លែងមតិនៅទីនេះ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោកTes Isius បានអោយដឹងថា៖ សកម្ម
ភាពចាប់អាជីពប្រមូលផ្តុំទៅលើមនុស្ស និងបណ្ដាញជំវិញ បានជំរុញគំនិតថ្មីអភិវឌ្ឍន៍។
អង្គសន្និសីទនឹងស្វែងរកឧបសគ្គ និងដំណោះស្រាយនានាដើម្បីជំរុញដំណើការចាប់អា
ជីព និងបង្កើនតំលៃសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានៅវៀតណាម៕