ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ស៊ីជម្រៅ
|
ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ស៊ីជម្រៅ (VOV) |
Vovworld-បន្តដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ នាថ្ងៃទី៣០មិថុនាគណៈប្រតិភូ
ជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយសមាជិកការិយាល័យនយោបាយ
និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen
Thien Nhan បានជួបសន្ទនាជាមួយមជ្ឈដ្ឋានព្រឹទ្ធសមាជិកថ្នាក់ដឹកនាំរដ្ឋសភាអាល្លឺម៉ង់
សំដៅនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរស៊ីជម្រៅ។ នៅបណ្ដាការ
សន្ទនាភាគីទាំងពីរជឿជាក់កំរិតតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីនាបច្ចុប្បន្នទទួលបាន
ជិត៨ពាន់លានដុល្លារអាមេរិកនឹងបន្ត កើនឡើងនាពេលខាងមុខ។ ភាគីទាំងពីរក៏
បានផ្លាស់ប្តូរចែករំលែកព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សសេរីភាពខាងសាសនានិង
បញ្ហាសមុទ្រខាងកើតផងដែរ។ ភាគីអាល្លឺម៉ង់សម្ដែងក្តីសង្ឃឹមអាចចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ក្នុងឆ្នាំនេះ តាមរយៈនោះ
ជំរុញថែមទៀតការចូលរួមរបស់វៀតណាមចូលមកទីផ្សារ EU។
នាយប់ថ្ងៃទី៣០មិថុនា គណៈប្រតិភូជាន់ខ្ពស់រណសិរ្សមាតុភូមិវៀតណាមបាន
បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចក្នុងរយៈពេល៣ថ្ងៃនៅអាល្លឺម៉ង់៕