(VOVworld) - នាព្រឹកថ្ងៃទី១៣ មិនា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
វៀតណាមលោក Cao Duc Phat បានដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំក្រសួង
ស្ថាប័ន និងអង្គភាពអាជីវកម្មនានារបស់វៀតណាម ចូលរួមសន្និសីទអភិវឌ្ឍន៍
សេដ្ឋកិច្ចអេហ្ស៊ីប ដែលប្រព្រឹត្តទៅនៅទីក្រុង Sharm El Sheikh របស់អេហ្ស៊ីបចាប់ពី
ថ្ងៃទី១៣ដល់ទី១៥ មិនា។
នេះជាព្រឹត្តិការណ៍មានលក្ខណៈនយោបាយនិងអត្ថន័យសេដ្ឋកិច្ចសំខាន់ចំពោះ
អេហ្ស៊ីប ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក៏ដូចជាសម្ព័ន្ធ
ក្រុមហ៊ុនធំៗ នៃប្រទេសជាច្រើនលើពិភពលោក។នៅសន្និសីទនេះ រដ្ឋាភិបាល
អេហ្ស៊ីប បាន ឧទ្ទេសនាមគំរោងការណ៍ចំនួន៣០ សំដៅអំពាវនាវឲ្យទាក់ទាញ
ប្រភពទុនចំនួន២០ពាន់ លានដុល្លាអាមេរិកក្នុងបណ្ដាវិស័យដូចជា ប្រេងឧស្ម័ន
អាគ្គីសនី រ៉ែ ថាមពលក៏ កើតឡើងវិញ ទេសចរណ៍ សុខាភិបាល អំប់រំ កសិកម្ម
ជាដើម។តាមលោករដ្ឋមន្រ្តី Cao Duc Phat ថា សន្និសីទនេះ ជាឱកាសល្អដើម្បី
អង្គភាពអាជីវកម្មវៀតណាម នានា ស្វែងរកឱកាសវិនិយោគ សហប្រតិបតិ្តការ រួមចំណែកបង្កើនតំលៃប្រាក់ ពាណិជ្ជកម្មរវាងប្រទេសទាំង២ក្នុងឆ្នាំ២០១៥
ឡើង៥០០លានដុល្លាអាមេរិក៕