ជំរុញសេរីពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក
|
ជំរុញសេរីពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិក(http://60s.com.vn) |
នាថ្ងៃទី 28 មិនា នៅអាមេរិក បានប្រព្រឹត្តិទៅ ការចរចាររវាង ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេស កំពុងចូលរួមការចរចារអំពីកិច្ចព្រមព្រៀងបណ្ដាប្រទេសដៃគូរ អន្តរប៉ាស៊ិហ្វីក (TPP) និងសម្ព័ន្ធភាពបណ្ដាសមាជិកសភានៃគណះបក្សប្រជាធិបតេយ្យថ្មី នៅរដ្ឋសភាអាមេរិក។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក Nguyen Quoc Cuong បានសង្កត់ធ្ងន់ទៅលើ៖ ការអភិវឌ្ឈន៏សកម្ម របស់ទ្វីបអាស៊ី - ប៉ាស៊ីហ្វីកទាំងមូល ជាមួយ បរិមាណកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខាកើនឡើងយ៉ាងខ្លាំង ពី៣កិច្ចព្រមព្រៀងនាឆ្នាំ 2000 ឡើងទៅដល់ ៤៥ កិច្ចព្រមព្រៀងនាឆ្នាំ ២០១០ និងនាបច្ចុប្បន្ន កំពុងបន្តចរចារអំពី កិច្ចព្រមព្រៀងចំនួន៨៤ផ្សេងៗទៀត ក្នុងនោះ TPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានសារសំខាន់បំផុត ចំពោះបណ្ដាប្រទេសជាសមាជិក។ ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong អះអាងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា របស់វៀតណាម ក្នុងការចរចារ TPP ទន្ទឹមនឹងនោះ សំណូមពរ បណ្ដាសមាជិកសភាក្នុងក្រុមសម្ព័ន្ធប្រជាធិបតេយ្យថ្មីគាំទ្រ ការដែលអាមេរិក លៃទុកបែបបទអនុគ្រោះពន្ធនិងរដ្ឋការទូទៅ និងទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សារ អោយវៀតណាម។ ដំណាងអោយសម្ព័ន្ធបណ្ដាសមាជិកសភានៃគណះបក្សប្រជាធិបតេយ្យថ្មី អនុប្រធានសម្ព័ន្ធ សមាជិកសភា Jim Himes អះអាងនូវការគាំទ្ររបស់ក្រុមចំពោះការខំប្រឹងប្រែងជំរុញសេរីពាណិជ្ជកម្មដែលក្នុងនោះមានកិច្ចព្រមព្រៀង TPP ទៀតផង៕