ដំណើការចរចារ FTA រវាងវៀតណាមជាមួយសម្ព័ន្ធភាពគយ រុស្ស៊ី-បេឡារុស -កាហ្សាក់ស្តង់
|
ដំណើការចរចារ FTA រវាងវៀតណាមជាមួយសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្តង់(VTV) |
(VOV)_ចាប់ពីថ្ងៃទី ៣១ មិនា ដល់ថ្ងៃទី ៤ មេសា នៅទីក្រុង Almatu សាធារណៈ
រដ្ឋ កាហ្សាក់ស្តង់ បានប្រព្រឹត្តទៅវង់ចរចារទី៥ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស-កាហ្សាក់ស្តង់។ ឆ្លើយបទ
សម្ភាសន៍ អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅរុស្ស៊ី លោក Dang
Hoang Hai នាយកនាយកដ្ឋានទីផ្សារអឺរ៉ុប- ក្រសួងឧស្សាហ ពាណិជ្ជកម្ម និងជាប្រ
ធាន ក្រុមចរចារបច្ចេកទេសរបស់វៀតណាមស្ដីពីកិច្ចព្រមព្រៀង បានអោយដឹងថា៖
“ យើងខ្ញុំសប្បាយរីករាយណាស់ ពីព្រោះនៅកិច្ចប្រជុំនេះ ភាគីមិត្តបានសកម្មជាងក្នុងបញ្ហាផ្សេងៗ។ ដូច្នេះ បញ្ហាជាច្រើនបានមានការផ្លាស់ប្តូរថ្មី។ ខ្ញុំចាត់ទុកថា៖ ដោយភាពសកម្មរបស់ភាគីទាំងពីរ លទ្ធផលវង់ចរចារនេះនឹងល្អជាង ក្នុងរយៈពេលខាងមុខនេះ និងអាចបញ្ចប់ការចរចារតាមការកំណត់ នា
ចុងឆ្នាំនេះដែរ៕”