ដាណឺម៉ាក់ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍កសិកម្ម
|
ដាណឺម៉ាក់ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍កសិកម្ម(vov) |
(VOV)_នាព្រឹកថ្ងៃទី ១៦ ធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាមនិងស្ថានទូតដាណឹម់ាក់ បានរៀបចំសន្និសីទបូកសរុបគំរោងការណ៍ ជួយឧបត្ថម្ភកម្មវិធីអភិវឌ្ឍន៍កសិកម្មនិងជនបទ ដែលបានរដ្ឋាភិបាលវៀតណាមនិង
ដាណឺម៉ាក់ចុះហត្ថលេខា។ គំរោងការណ៍នេះត្រូវបានអនុវត្តពីឆ្នាំ ២០០៧ដល់ ឆ្នាំ
២០១៣ ដើម្បីជំរុញការកាត់បន្ថយភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិច
នៅខេត្ត៖ Dien Bien, Lai Chau, Lao Cai, Dak Lak និង Dak Nong ដោយមានទុនសរុប
ចំនួន៤២លានដុល្លារអាមេរិក។ គោលដៅរបស់កម្មវិធីនេះគឺបង្កើនផលប្រយោជន៍
សង្គមចំពោះគ្រួសារជនបទនៅតំបន់ឆ្ងាយដាច់ស្រយាល តាមរយះបណ្ដាការ
កែទម្រង់ របៀបគ្រប់គ្រងធនធាន ផលិតកម្មកសិកម្ម …។ល៕