ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានត្រូវបានផ្អាក

ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានត្រូវបានផ្អាក - ảnh 1
ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានត្រូវបានផ្អាក (Image: Vietnam+)

(VOVworld) – ដំណើរការកែលំអរទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌានិងប៉ាគីស្ថានបាន
ជួបការលំបាកដោយចៃដន្យ ក្នុងពេលដែល បណ្ដាការចរចាររវាង ប្រទេសទាំង ២ ត្រូវ
បានផ្អាក។ ឆ្លើយសំណូរនៃមជ្ឈដ្ឋានអ្នកសារព័ត៌មាន​អន្តរជាតិនៅទីក្រុង New Dehli នា
ថ្ងៃទី ១៤ កុម្ភៈ អំពីមូលហេតុដែល ប៉ាគីស្ថាន មិននាំចេញកិច្ចសន្យានាខែមុនអំពីការ
ជំរុញដំណើការពាណិជ្ជកម្មទ្វេភាគី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន លោក K.D.
Khan បានឲ្យដឹងថា៖ ប្រទេសនេះបាន សម្រេចមិនជួបចរចារអំពីពាណិជ្ជកម្មជាមួយ
ឥណ្ឌា ដោយសារ ក្រសួងការ បរទេសនៃប្រទេសទាំង ២ មិនជួបធ្វើការជាមួយគ្នា។
ប៉ុន្តែ ប៉ាគីស្ថាននឹងអនុវត្ត ជំហានសហប្រតិបត្តិការនិងបណ្ដាការសន្ទនាធំៗជាងនា
ពេលខាងមុខ។ រដ្ឋមន្ត្រី ក្រសួងឧស្សាហពាណិជ្ជកម្មឥណ្ឌា លោក Anand Sharmad
បានផ្អកដំណើរ ទស្សនកិច្ចនៅប៉ាគីស្ថាន ដោយសារ ភាគីប៉ាគីស្ថានមិននាំចេញ
កិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី ខណៈដែល លោក Sharmad បានមានផែនការ
ចូលរួមពិធី បើកពិពណ៌រអំពីឥណ្ឌានៅទីក្រុង Lahore នៅប៉ាគីស្ថាន នាថ្ងៃទី ១៤ កុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ