ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ជំរុញទំនាក់ ទំនងវៀតណាម-ម៉ាឡេស៊ី

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ជំរុញទំនាក់ ទំនងវៀតណាម-ម៉ាឡេស៊ី - ảnh 1
នាយលរដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak

(VOVworld) - នាថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
ចាប់ផ្ដើមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី។ដំណើរទស្សនកិច្ចលើក
នេះមានអត្ថន័យសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ព្រមទាំងជំរុញកិច្ចសហ
ប្រតិបតិ្តការថែមទៀតក្នុងអាស៊ាន ឆ្ពោះទៅការ បង្កើតសហគមន៍រួមនាចុងឆ្នាំនេះ។
ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោក Pham Cao
Phong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ាឡេស៊ី បានអះអាងថា ដំណើរទស្សន
កិច្ចរបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងធ្វើឲ្យស៊ីជំរៅថែមទៀតនូវ
ទំនាក់ទំនងនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គមរវាងវៀតណាមនិងម៉ា
ឡេស៊ី។

“ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នឹងមានជំនួបចរចាររវាងភាគីទាំងពីរ
ជំនួបសន្ទនាដោយឡែករវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។ព្រមទាំងនឹង
ប្រព្រឹត្តទៅជំនួបប្រាស្រ័យរវាងនាយករដ្ឋមន្រ្តី Nguyen Tan Dung ជាមួយមជ្ឈដ្ឋាន
អាជីវករនៃប្រទេសអាស៊ាននានាផងដែរ។វៀតណាមនិងម៉ាឡេស៊ីគ្រោងនឹង
ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្ដីពីពលករ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ