តុលាការជំនុំជំរៈអតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi ត្រូវផ្អាក
(VOVWORLD) /  
|
អតីតប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi (Reuters) |
Vovworld-តុលាការព្រហ្មទ័ណ្ឌក្រុងគែនាថ្ងៃទី១៦កុម្ភៈបានសំរេចចិត្តផ្អាកការជំនុំជំរៈដំបូងចំពោះអតីតប្រធានាធិបតី Mohamed Morsi ដោយការចោទប្រកាន់ធ្វើ
ចារបុរសបន្ទាប់ពីមេធាវីនានាដកខ្លួនចេញសំដៅប្រឆាំងជំទាស់ការដែលជនជាប់
ចោទត្រូវឈរក្នុងទ្រុងកញ្ចក់។ អ្នកប្រមុខក្រុមមេធាវី Selim El Awa បានស្នើរដក
ចេញទ្រុងកញ្ចក់ជាមួយមូលហេតុថាវារារាំងជនជាប់ចោទស្ដាប់ការចោទប្រកាន់។ ប៉ុន្តែតុលាការបានបដិសេធសំណើរនេះហើយសំណូមពរសហព័ន្ធមេធាវីបញ្ជាឲ្យមេធាវីចំនួន១០នាក់ថ្មីដើម្បីការពារឲ្យលោក Mohamed Morsi និងជនជាប់ចោទផ្សេងៗក្នុងអង្គជំនុំជំរៈនាថ្ងៃទី២៣កុម្ភៈ។
អតីតប្រធានាធិបតី Mohamed Morsi ក៏ត្រូវមានវត្តមាននៅអង្គជំនុំជំរៈចំនួន៣ផ្សេងទៀតដោយការចោទប្រកាន់បង្កអំពើរហឹង្សានិងសម្លាប់បាតុករប្រឆាំងនាដើម
ខែធ្នូឆ្នាំ២០១២ រៀបចំហែកគុកចាប់ចំណាប់ខ្មាំងជាដើម។ លោក Mohamed Morsi អាចប្រឈមមុខនឹងការកាត់ទោសដាក់គុកអស់១ជីវិតរឺប្រហារជីវិត៕
-VOVWORLD