(VOV)-ក្នុងត្រីមាសទី១ ឆ្នាំ ២០១៣ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទំនិញរបស់វៀតណាមទៅសិង្ហបុរីទទួលបានជាង ៥៥៤លានដុល្លារអាមេរិក។ សភាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានអោយដឹងថា÷ ការនាំចូលរបស់សិង្ហបុរីពីគ្រប់ទីផ្សារលើទូទាំងពិភពលោកក្នុងត្រីមាសទី១ ឆ្នាំ ២០១៣ ថយចុះ៩% ប៉ុន្តែតំលៃប្រាក់ពាណិជ្ជកម្មទំនិញវៀតណាមនាំចុលសិង្ហបុរីបានកើនជាង៣០% នេះគឺជាលទ្ធផលដ៏សកម្ម។ បណ្ដាមុខទំនិញនាំចេញស្នូលរបស់វៀតណាមចូលទីផ្សារសិង្ហបុរីគឺ÷ទូរស័ព្ទនិងគ្រឿងបន្លាស់ ម៉ាស៊ីន …ជាដើម៕