ថៃ៖ការបោះឆ្នោទសកលអាចនឹងបានរៀបចំនាខែសីហាឆ្នាំ២០១៦
|
ថៃ៖ការបោះឆ្នោទសកលអាចនឹងបានរៀបចំនាខែសីហាឆ្នាំ២០១៦ (AP) |
Vovworld-នាថ្ងៃទី១៥មិថុនា សារព័ត៌មានថៃបានដកស្រង់ពាក្យសំដីរបស់
ឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកអំពីច្បាប់លោក Wissanu បានឲ្យដឹងថា មាន
លទ្ធភាពជាច្រើនការបោះឆ្នោតសកលថ្មីនៅថៃនឹងបានរៀបចំនាខែសីហាឆ្នាំ
២០១៦និងរដ្ឋសភារដ្ឋាភិបាលថ្មីនឹងបានបង្កើតនាខែតុលាឆ្នាំ២០១៦ប្រសិនបើ
ដំណើរការតាក់តែងនិងអនុម័តការបោះប្រជាមតិចំពោះរដ្ឋធម្មនុញ្ញថ្មីរបស់ថៃបាន
ប្រព្រឹត្តទៅចំកាលកំណត់ដែលទើបនឹងបានធ្វើវិសោធនកម្មរបស់គណៈកម្មាធិការ
ការពារសណ្ដាប់ធ្នាប់ជាតិ។ ឧបនាយករដ្ឋមន្ត្រី Wissanu ក៏អះអាងថា បន្ទាប់ពីមាន
រដ្ឋាភិបាលថ្មីមក បណ្ដាយន្តការកាន់អំណាចនាបច្ចុប្បន្ននឹងបានត្រូវរំសាយ។
នាថ្ងៃដដែល ក្រុមប្រឹក្សាកំណែទម្រង់ជាតិថៃបានចាប់ផ្ដើមដំណើរការសម័យ
ប្រជុំដើម្បីសំរេចចិត្តជំរុញបញ្ហាកំណែទម្រង់ប្រទេសជាតិនិងធ្វើវិសោធនកម្មសេចក្តី
ព្រាងរដ្ឋធម្មនុញ្ញថ្មី ពីព្រោះមានលទ្ធភាពជាច្រើនក្រុមប្រឹក្សាកំណែទម្រង់ជាតិនឹងបាន
រំសាយនាខែសីហាខាងមុខបន្ទាប់ពីស្ថាប័ននេះអនុម័តលើរដ្ឋធម្មនុញ្ញមកម៉្លេះ៕