|
ថ្នាក់ដឹកនាំកូរ៉េខាងត្បូងអំពាវនាវសាមគ្គីជាតិ (VNA) |
(VOVworld) – ប្រធានាធិបតីស្តីទីនិងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-Ahn នាថ្ងៃទី ១៩ មេសា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងមូល ខំប្រឹងប្រែងតផ្ជាប់ឡើងវិញការបែកបាក់ហើយជំរុញសាមគ្គីជាតិ ក្នុងកាលៈ ទេសៈ ការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចនៃកូរ៉េខាងជើងកំពុងកើនឡើង។ ថ្នាក់ដឹកនាំរូបនេះក៏បានសន្យានឹងតបតវិញយ៉ាងខ្លាំងក្លាទៅលើទង្វើបង្ករឿង ហេតុរបស់ព្យុងយ៉ាង ដើម្បីធានាសន្តិភាពលើឧបទ្វីបកូរ៉េអាស្រ័យដោយ សមត្ថភាពការពារជាតិខ្លាំងក្លារបស់ខ្លួន។ លោក Hwang ក៏បានសង្ឃឹមថា៖ ការបោះឆ្នោតប្រធានាធិបតីខាងមុខដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៩ ឧសភា នឹង បង្កើតឡើងឱកាសដើម្បីតភ្ជាប់ការបែកបាក់ឡើងវិញនិងដោះស្រាយការខ្វែង គំនិតសង្គម៕