ថ្នាក់ដឹកនាំកូរ៉េខាងត្បូងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួច
|
ថ្នាក់ដឹកនាំកូរ៉េខាងត្បូងអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តដាក់ពង្រាយ ប្រព័ន្ធការពារកាំជ្រួច (VNA) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា៖
ប្រធានាធិបតីស្តីទីនៃប្រទេសនេះ លោក Hwang Kyo-Ahn នាថ្ងៃទី ៨ មិនា
បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សេអ៊ូលអំពីការដាក់ពង្រាយប្រព័ន្ធការ
ពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិក
ហើយអះអាងថា៖ ទង្វើនេះគឺចាំបាច់ដើម្បីទប់ទល់នឹងបង្ករឿងហេតុរបស់កូរ៉េ
ខាង ជើង។ ក្រៅពីនោះ លោកក៏នឹងរំលឹកឡើងវិញនូវកិច្ចសន្យាអំពីការធ្វើឲ្យ
ព្យុងយ៉ាង ត្រូវលុបចោលរាល់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចតាមរយៈបទដាក់
ទណ្ឌកម្មរឹតបន្ទឹងថែមទៀតក៏ដូចជាការដាក់សម្ពាធខាងការទូតផងដែរ៕