ថ្នាក់ដឹកនាំតំបន់ជូនពរគ្រិស្ដសាសនិកនិងប្រូតេស្ដង់ក្នុងឱកាសបុណ្យណូអ៊ែល២០១៥
(VOVworld)-ក្នុងឱកាសបុណ្យណូអ៊ែល២០១៥ នាព្រឹកថ្ងៃទី២៣ធ្នូ សមាជិក ការិយា
ល័យនយោបាយ លោក Le Hong Anh បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរ វិមានអាហ្សេវ៉ែកទីក្រុងហាណូយ និង កាឌីណាល់ Nguyen Van Nhon អាហ្សេវ៉ែក
មណ្ឌលប្រូតេស្ដង់វៀតណាម (ភាគ ខាងជើង)និងប៉ាស្ទ័ Nguyen Huu Mac។ ក៏ក្នុងថ្ងៃ
ដដែល ថ្នាក់ដឹកនាំទីក្រុងហូជី មិញដឹកនាំដោយលោក Vo Van Thuong សមាជិក
មជ្ឈឹមបក្ស និងជាលេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុង បានទៅទស្សនាគណៈ
កម្មការសាមគ្គីសាសនាកាតូលិកទីក្រុង វិមានអាហ្សេវ៉ែកនិងសមាគមប្រូតេស្ដង់វៀត
ណាមភាគខាងត្បូង។ តាងនាមគ្រឹស្តសសានិកទីក្រុង បុព្វជិក Phan Khac Tu អនុប្រធាន គណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមបានឲ្យដឹងថា៖
“ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់គ្រឹស្តសាសនិកទីក្រុង បានដើរ
តួនាទីសំខាន់ក្នុងចលនារួមទូទាំងប្រទេស។ យើងខ្ញុំជឿជាក់ថា នឹង ជម្រុញយ៉ាង
ខ្លាំងក្លាថែមទៀតចលនានូវប្រឡងប្រណាំងស្នេហាជាតិក្នុង សមាគមគ្រឹស្តសាស
និក ដើម្បីឲ្យសក្តិសមជាទីក្រុងមានស្នាដៃច្រើន រួមជាមួយចលនារួមរបស់
ទីក្រុងក៏ដូចជារបស់ប្រទេសជាតិទាំងមូល”ផងដែរ៕