ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូអគ្គអអិការកិច្ចរដ្ឋាភិបាលឡាវ

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូអគ្គអអិការកិច្ចរដ្ឋាភិបាលឡាវ - ảnh 1
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញលោក Le Hoang Quan ទទួលជួបសន្ទនា
ជាមួយអគ្គអធិការកិច្ចរដ្ឋាភិបាលឡាវលោក Bounthong Chitmany (រូបថត៖TTXVN)


(VOVworld) - នារសៀលថ្ងៃទី១០ កក្កដា លោក Le Hoang Quanសមាជិកមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូជាន់ខ្ពស់អគ្គអធិការកិច្ចរដ្ឋាភិបាលឡាវ ដឹកនាំដោយលោក Bounthong
Chitmany សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស​ និងជាអគ្គអធិការកិច្ច
រដ្ឋាភិបាលឡាវ ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។នៅជំនួបនេះ លោក
Le Hoang Quan បានឧទ្ទេសនាមអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក៏ដូចជាផ្នែកអធិការកិច្ច
នៅទីក្រុងហូជីមិញ។លោកបានឲ្យដឹងបន្ថែមថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេច
ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យអធិការកិច្ចជាមួយប្រទេសមិត្តឡាវ។លោក
Bounthong Chitmany បានអះអាងថា ឡាវជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនង
សហប្រតិបតិ្តការលើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទសទាំង២ ជានិច្ចកាល
គោរពប្រពៃណីដ៏ល្អប្រសើរនូវទំនាក់ទំនងសាមគ្គីភាពពិសេសដែលជាទ្រពសម្បត្តិរួម
របស់ប្រជាជាតិទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ