ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា

(VOVWORLD) -នាយប់ថ្ងៃទី ៩ ខែមករា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងអញ្ជើញចូលរួម កិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម លើកទី១០ នៅទីក្រុងហូជីមិញ។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួប សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា - ảnh 1 ទិដ្ឋភាពនៃជំនូប

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Thanh Phong បានឲ្យដឹងថា ទីក្រុងហូជីមិញមានគោលបំណងចង់បន្តរក្សារាល់សកម្មភាពផ្លាស់ប្ដូរគណប្រតិភូរវាងស្ថាប័ន អង្គការប្រជាជននានារវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព ជំរុញយ៉ាងខ្លាំងនូវគម្រោងការណ៍សហប្រតិបត្តិការជាក់ស្ដែងលើវិស័យកសិកម្មការដឹកជញ្ជូន និងការសម្អាតកាកសំណល់។ ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចចែករំលែកជាមួយមូលដ្ឋានរបស់កម្ពុជាអំពីបទពិសោធន៍ក្នុងការគ្រប់គ្រង កសាង អភិវឌ្ឍន៍នគរដោយចីរភាព រួមចំណែកពូនជ្រំយ៉ាងសកម្មនូវទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្របត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិររឹងមាំយូរអង្វែង" រវាងវៀតណាមនិងកម្ពុជាកំពុងឲ្យកាន់តែរីកចម្រើនយ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានសម្ដែងនូវគោលបំណងថា នឹងបន្តទទួលបានការជួយឧបត្ថម្ភគាំទ្រពីសំណាក់ទីក្រុងហូជីមិញលើគ្រប់វិស័យ រួមចំណែកពូនជ្រំ អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ