ថ្នាក់ដឹកនាំទុយណេស៊ីពិភាក្សាអំពីការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី

(VOVworld) – បន្ទាប់ពីការលាលែងពីដំណែងរបស់នាយករដ្ឋមន្ត្រី ទុយណេស៊ី
លោក Hamadi Jebali នាថ្ងៃទី ២០ កុម្ភៈ ប្រធានាធិបតីប្រទេសនេះបានដំណើរ​ ការកិច្ចប្រជុំជាបន្ទាន់ជាមួយថ្នាក់ដឹកនាំនៃបណ្ដាគណៈបក្សនយោបាយ សំដៅ
ពិភាក្សាអំពីវិធានការ​នាំប្រទេសនេះរួចផុតពីវិបត្តិនយោបាយ ដែលកំពុងឡើង
ជណ្ដើរ ពីមួយថ្ងៃទៅមួយថ្ងៃ។តាមមជ្ឍដ្ឋានអ្នកឃ្លាំមើលថា៖ រដ្ឋមន្ត្រីក្រសួង
សុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទុយណេស៊ីគឺបេក្ខជនឈរឈ្មោះក្នុង
ការបោះឆ្នោតនាយករដ្ឋមន្ត្រីនេះ។ វិមតិ្តនយោបាយនៅទុយណេស៊ីកំពុង
ប្រព្រឹត្តទៅដ៏ធ្ងន់ធ្ងរ បន្ទាប់ពីរលកប៉ាតុកម្មផ្តួលរលំប្រធានាធិបតីទុយណេស៊ី
លោក Ben Ali បានកើតមានឡើង នាឆ្នាំ ២០១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ