ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមជូនពរតេតបណ្ដាតំបន់
ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី ១៤និងទី១៥មករា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម
Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុកទុក្ខនិងជូនពរ តេតកម្មាភិបាល
របស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Quang Ngai ភាគ កណ្តាលវៀតណាម។
នៅទីនេះ លោកបានដាក់តឿនរដ្ឋអំណាចតំបន់ គប្បី យកចិត្តទុកដាក់ដល់ ឃុំក្រីក្រ
គ្រួសារនយោបាយ និងគ្រួសារនេសាទត្រី ដែល ជួបការដោយគ្រោះធម្មជាតិ។ អគ្គ
លេខា Nguyen Phu Trong បានវាយតម្លៃខ្ពស់ សាមគ្គីភាព ការប្តេជ្ញាចិត្តរបស់រដ្ឋអំណាច
ក្នុងតំបន់ក្នុងការកសាងស្រុកកំណើត Quang Ngai កាន់តែបានសម្បូធូធារ។ លោកក៏
ដាក់តឿន រដ្ឋអំណាច តំបន់ យក ចិត្តទុកដាក់ ថែទាំជីវភាពរស់នៅរបស់អ្នកនេសាទ
ទៀតផង។ លោកចាត់ទុកថា ការអភិវឌ្ឍន៌សេដ្ឋកិច្ចសមុទ្រគឺការផ្តើមគំនិតដ៏ត្រឹមត្រូវ
ប៉ុន្តែ អ្នកនេសាទត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា និងជួយគ្នាពេលទៅនេសាទ
ត្រីលើសមុទ្រ ពង្រីកសេដ្ឋកិច្ចធ្វើមាឲ្យគ្រួសារផង និងរួមវិភាកទានការពារអធិបតេយ្យភាព សមុទ្រកោះរបស់មាតុប្រទេស។
អគ្គលេខាបក្ស Nguyen Phu Trong (www.vovonline.vn)
នាព្រឹកថ្ងៃទី១៥មករា ក្នុងពេលមកសាកសួរសុខទុកនិងជួនពរបុណ្យេតេតប្រពៃណី
បក្សភាគនិងប្រជាជនខេត្ត Thua Thien Hue លោក Le Hong Anh សមាជិកការិយាល័យន
យោបាយអចិន្ត្រៃយ៍គណៈលេខា បានសប្បាយរីករាយចំពោះរាល់លទ្ធផលដែលបក្ស
ភាគនិងប្រជាជនខេត្ត Thua Thien Hue ទទួលបានក្នុងឆ្នាំ២០១១។ ក្នុងឆ្នាំកន្លងទៅទោះ
បីខេត្តត្រូវប្រឈមមុខនឹងការលំ បាកជាច្រើនក្តីប៉ុន្តែនៅទទួលបានរាល់គោលដៅសេដ្ឋកិច្ច-សង្គមសើ្ទរតែអស់និងហួសពីផែនកាដែលបានដាក់ចេញល្បឿនកំណើនសេដ្ឋកិច្ចទទួល
បានជាង១១%ស្នារភាពសន្តិសុខនយោបាយសុខុមាលភាពសង្គមត្រូវបានធានា។
លោក Le Hong Anh បានស្នើរបក្សភាគខេត្ត Thua Thien Hue គប្បីបន្តលើកកំពស់នូវប្រពៃ
ណីសាមគ្គីភាពឆ្ពោះទៅមូលដ្ឋានថែទាំថែមទៀតជីវភាពប្រជាជនតំបន់លំបាក់ប្រមូលផ្តុំ
គ្រប់ប្រភពកំលាំងដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធព្រមៗគ្នា៕