ថ្នាក់ដឹកនាំយោធារុស្ស៊ីនិងអ៊ុយក្រែនពិគ្រោះយោបល់អំពីស្ថានភាពនៅភាគខាងកើត
|
កងទ័ពអ៊ុយក្រែនត្រួតពិនិត្យនៅDruzhkivka ចំណុះទីក្រុង Donetsk
(រូបថតៈAFP/TTXVN ) |
(VOVworld)-រុស្ស៊ីនិងអ៊ុយក្រែនបានដំណើការ ពិគ្រោះយោបល់ដើមដំបូង រវាងថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាននៃបណ្តាកងកម្លាំងប្រដាប់អាវុធ អំពី
ស្ថានភាព នៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីប្រកាសពោលខាងលើ
បានប្រធានាធិបតី អ៊ុយក្រែនលោក Petro Poroshenko នាំចេញក្នុងសន្និសីទនៃក្រុមប្រឹក្សាសន្តិសុខ ជាតិ និងការពារជាតិអ៊ុយក្រែននាថ្ងៃទី២៨សីហា។
តាមលោក Poroshenko ថា បណ្តាបញ្ហាដូចជា ត្រួតពិនិត្យខ្សែព្រំដែនជាតិ
រាំងស្កាត់ការសម្រុករបស់ក្រុម ប្រដាប់អាវុធចូលដែនដីអ៊ុយក្រែនឬបញ្ហា
ផ្លាស់ប្តូឈ្លើយសឹក ជាដើម នឹងបានយកមក ពិភាក្សាក្នុងការពិគ្រោះយោ
បល់ពោលខាងលើ។ អ្នកប្រមុខអ៊ុយក្រែនក៏បានឲ្យដឹង ថា នាថ្ងៃទី ៣០
សីហា ប្រព្រឹត្តទៅការពោគ្រោះយោបល់ រវាងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានការពារព្រំដែននៃប្រទេសទាំងពីរ។
មុននោះ លោកប្រធានាធិបតី Poroshenko បានលុបចោលដំណើរទស្សនកិច្ចប្រទេសទួរគីនាថ្ងៃទី២៨សីហា ដើម្បីបើកកិច្ចប្រជុំបន្ទាន់អំពីស្ថានភាពនៅ
ភាគខាង កើតរបស់ប្រទេសនេះ៕