ថ្នាក់ដឹកនាំរបស់បក្ស-រដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅតំបន់មួយចំនួន
|
ប្រធានរដ្ឋវៀតណាម Trương Tan Sang
(រូបថតៈ Internet) |
(VOV)-នាព្រឹកថ្ងៃទី២៥មិថុនា ប្រធានរដ្ឋវៀតណាម Truong Tan Sang និងបណ្តា
សមាជិកសភាទីក្រុងហូជីមិញបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ
លេខ១ទីក្រុងហូជីមិញ ដើម្បីជូនដំណឹងអំពីលទ្ធផលសម័យ ប្រជុំលើក ទី៣ រដ្ឋ
សភានីតិកាលទី១៣។ នៅទីនេះ បណ្តាអ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះ រាល់ខ្លឹមសារដែលបានយកមកពិភាក្សានិងសម្រេចចិត្តក្នុងសម័យ ប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៣ ពិសេសគឺស្ថានភាពសេដ្ឋកិច្ចសង្គម របស់ ព្រទេសជាតិ និងការដែលរដ្ឋសភាអនុម័តលើច្បាប់សំខាន់មួយចំនួន សមស្របទៅនឹងការអភិ
វឌ្ឍន៌រួម។ តាមមតិអ្នកបោះឆ្នោតជាច្រើនថា ៖ រដ្ឋាភិបាលត្រូវជួយឧបត្ថម្ភសកម្ម ថែមទៀតដើម្បីអង្គភាពអាជីវកម្មអភិវត្តការផលិតអាជិវកម្ម និងយកចិត្តទុកដាក់ ជាងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលនៅជួបការលំបាក។ ប្រធានរដ្ឋ
Truong Tan Sang បានទទួលយករាល់មតិ សំណើរអំពីបញ្ហាទទួលខុសត្រូវ របស់បណ្តាសមាជិករដ្ឋាភិបាល។ ចំពោះបញ្ហាដោះស្រាយ ការលំបាកឲ្យអង្គ
ភាពអាជីវកម្មនិងរៀបចំឡើងវិញខឿនសេដ្ឋកិច្ច ប្រធានរដ្ឋ Truong Tan Sang
ឲ្យដឹងថា៖
“ត្រូវទប់ទល់ភ្លាមនិងការផលិតយឺតយ៉ាវ ទំនិញនៅសេសសល់ច្រើន
អង្គភាព អាជីវកម្មធុនក្ស័យ និងបំណុលអាក្រក់ច្រើន។ រឿងទាំងនោះ គឺត្រូវ
ដោះស្រាយភ្លាម។ ទន្ទឹមនឹងនោះ ត្រូវចំណាយពេលវេលាសមរម្យឲ្យការ
រៀបចំឡើងវិញខឿនសេដ្ឋកិច្ច” ។
នារសៀលថ្ងៃដដែលប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបប្រា
ស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌលេខ៣ទីក្រុងហូជីមិញ ។
ក៏ក្នុងថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung និងបណ្តាសមាជិក
សភាខេត្ត Ha Tinh បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុកព្រៃភ្នុំ Vu
Quang ខេត្ត Ha Tinh ដើម្បីជូនដំណឹងពីលទ្ធផលនៃសម័យប្រជុំលើកទី៣រដ្ឋ
សភានីតិកាលទី១៣។ នៅទីនេះ អ្នកបោះឆ្នោត ក៏បានស្នើរដ្ឋសភានិងរដ្ឋាភិ
បាលត្រូវមានដំណោះស្រាយជាក់ស្តែង និងអាទិភាពឲ្យតំបន់ព្រៃភ្នំ តំបន់ឆ្ងាយ
ដាច់ស្រយាល ក្នុងការអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។ ប្រធានរដ្ឋសភា Nguyen Sinh
Hung ឲ្យដឹងថា ទោះបីជា ស្ថានភាពខឿនសេដ្ឋកិច្ចនៅជួបការលំបាកដោយ
វិបត្តិសេដ្ឋកិច្ច សកលក្តី ប៉ុន្តែរដ្ឋាភិបាលកំពុងខំប្រឹងប្រែងអនុវត្តដំណោះស្រាយ
ជាច្រើន សំដៅ រាំងស្កាត់អតិផលរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសុខុមាល
េះភាពសង្គមផងដែរ។
ក៏ក្នុងថ្ងៃដ៏ដែល លោកស្រី Ha thi Khiêt លេខាមជ្ឈឹមបក្ស ប្រធានគណៈ
កម្មាធិការឃោសនានិងអប់រំមជ្ឈឹមរួមជាមួយបណ្តាសមាជិកសភាខេត្តHa Giang
បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតសង្កាត់ Sa Phin ស្រុក Dong Van ខេត្ត
Ha Giang។ អ្នកបោះឆ្នោតសង្កាត់ Sa Phin បានស្នើជាមួយរដ្ឋសភា រដ្ឋាភិបាល
បណ្តាក្រសួង ផ្នែកមជ្ឈឹម រាល់ បញ្ហាក្រៅដែលប្រជាជនយកចិត្តទុកដាក់ ដូចជា រក្សាចីរភាពសួនឧ្យានភូគព្ភសាស្រ្តសកលដែលបានUNESCO ទទួលស្គាល់ និងយកចិត្តទុកដាក់ជាពិសេសទៅលើបណ្តាស្រុក តំបន់ព្រៃភ្នំ តំបន់ព្រំដែនជួប ការលំបាកជាពិសេសរបស់ខេត្ត Ha Giang។ លោកស្រី Ha Thi Khiet សន្យាថា នឹងយករាល់សំណើររបស់អ្នកបោះឆ្នោតជូនរដ្ឋសភា ដើម្បីដោះស្រាយ ក្នុងរយៈ
ពេលឆាប់បំផុត៕