ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមទទួលជួបជាមួយគណះប្រតិភូយុទ្ធជនចំណានក្នុងទូទាំងប្រទេស
|
ថ្នាក់ដឹកនាំវិទ្យុសម្លេងវៀតណាមទទួលជួបជាមួយគណះប្រតិភូយុទ្ធជនចំណានក្នុងទូទាំងប្រទេស(http://vovgiaothong.vn/) |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៥ ទិវា យុទ្ធជនពលី យុទ្ធជនពិការ (ថ្ងៃទី
២៧ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១២) នាព្រឹកថ្ងៃទី ១១ កក្កដា នៅមជ្ឈ មណ្ឌលផ្សាយសំលេងជាតិ លេខ ៥៨ Quan Su ហាណូយ ថ្នាក់ដឹកនាំ វិទ្យុសម្លេង វៀត ណាម បានទទួលជួបជាមួយ គណះប្រតិភូយុទ្ធជនចំណាន កងវរសេនាធំរដ្ឋធានី
កម្មុងដូរ Quang Nam – Da Nang និង កម្មុងដូរ Sai Gon – Gia Dinh ក្នុងឱកាស គណះប្រតិភូ
ទៅទស្សនារដ្ឋធានីហាណូយ។ តាមនាមអោយថ្នាក់ដឹកនាំ កម្មាភិបាល អ្នកយកព័ត៍មាន
វិទ្យុសម្លេងវៀតណាម អគ្គនាយករង វិទ្យុសម្លេងវៀតណាម Vu Hai បានសម្ដែងនូវមោទន
ភាព ដែលបានទទួលបណ្ដាយុទ្ធជនចំណាន ក្នុងទូទាំងប្រទេសមកទស្សនាវិទ្យុសម្លេង
វៀតណាម។ វាយតំលៃយ៉ាងខ្ពស់ ស្មារតី បដិវត្តន៍ ដ៏ស្មោះត្រង់ ដែលបានបូជាយ៉ាងធំធេញ របស់បណ្ដាអតីតយុទ្ធជនចំពោះបុព្វហេតុតស៊ូ ដណ្ដើមយកឯករាជអោយប្រទេសជាតិ
លោក Vu Hai ក៏បានសង្កត់ធ្ងន់ ចំពោះស្មារតី និងគំរូរដ៏ភ្លឺស្វាងរបស់ បណ្ដាអតីតយុទ្ធជន
ដែលបាន និងកំពុង លើកទឹកចិត្ត ដាស់តឿន ជំនាន់នាបច្ចុប្បន្ន ត្រូវរស់ ប្រយុទ្ធ ធ្វើ
ពលិតកម្ម និងរៀនសូត្រ អោយសមស្របជាមួយបណ្ដាការបូជា ពលីរបស់បណ្ដាជំនាន់ ឈានទៅមុខ៕