ថ្នាក់ដឹកនាំ VOV ទទួលជួបជាមួយគណៈប្រតិភូអ្នកកាសែតឡាវ
|
អគ្គនាយករង់វិទ្យុសម្លេងវៀតណាម លោក Vu Hai អញ្ជើញជាអធិបតីពិធីទទូលគណៈប្រតិភូអ្នកកាសែតឡាវ |
(VOVworld)-នាព្រឹកថ្ងៃទី១០តុលានៅទីក្រុងហាណូយ អគ្គនាយករងនៃវិទ្យុសម្លេង
វៀតណាម លោក Vu Hai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូអ្នកកាសែត
ឡាវដឹកនាំដោយលោក Somsavath Phongsa អនុប្រធាននាយកដ្ឋានសារព័ត៌មាន
ឡាវដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ថ្លែងមតិក្នុងជំនួបនេះ
លោក Vu Hai ឲ្យដឹងថា៖
“នាបច្ចប្បន្ន វិទ្យុសម្លេងវៀតណាមានស្ថាប័នតំណាងនៅឯប្រទេសចំនួន១០។
ពោលគឺនៅទ្វីបអាស៊ីមានឡាវ កម្ពុជា ថៃ ជប៉ុន ចិន។នៅទ្វីបអឺរ៉ុប មានតំណាងនៅ
រុស្ស៊ី បារាំង សាធារណរដ្ឋឆែក។តំបន់អាហ្វ្រិកខាងជើងនិងមជ្ឈឹមបូព៌ាមានតំណាង
នៅអេហ្ស៊ីព។ ហើយទ្វីបអាមេរិកមានតំណាងនៅក្រុងវ៉ាស៊ីតោន អាមេរិក។ស្តីពីទំ
នាក់ទំ នងអន្តរជាតិ វិទ្យសម្លេងវៀតណាមមានទំនាក់ទំនងជាមួយអង្គការផ្សាយ
សម្លេងនិង ទូរទស្សន៍ចំនួន៦០លើទូទាំងពិភពលោកនិងតំបន់ផងដែរ”៕