ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត
|
ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត (VNA) |
(VOVworld) – នាថ្ងៃទី ២១ មិនា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte
ដែលកំពុងបំពេញទស្សនកិច្ចនៅថៃ បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេស
ម្ចាស់ផ្ទះ លោក Prayuth Chan-ocha ដើម្បីពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរ យក
ចិត្តទុកដាក់រួមក្នុងនោះមានជំលោះនៅសមុទ្រខាងកើតផង។ ថ្លែងមតិនៅ សន្និសីទ
កាសែតបន្ទាប់ពីការចរចារ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងប្រធា
នាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសង្កត់ធ្ងន់ថា៖ គប្បីអនុវត្តសេចក្តី
ថ្លែងការណ៍ស្តីអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ
២០០២ ក៏ដូចជា សម្រេចក្របខ័ណ្ឌនៃក្រមប្រតិបត្តិរបស់ភាគី នានានៅសមុទ្រ
ខាងកើត (COC) ក្នុងឆ្នាំ ២០១៧ នេះ ផងដែរ។ ភាគីទាំងពីរក៏ បានឯកភាពរក្សា
សន្តិភាពស្ថិរភាពសន្តិសុខសេរីភាពខាងនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រ
ខាងកើតដើម្បីផលប្រយោជន៍នៃប្រទេសទាំងឡាយនៅក្នុង តំបន់និងលើពិភព
លោក។ ស្តីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីររូបនេះបានពិភា
ក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសគឺការប្រយុទ្ធ ប្រឆាំងនឹងបទ
ល្មើសគ្រឿងញៀន ចែករំលែកព័ត៌មានចារកម្មនិងដោះស្រាយរាល់ បញ្ហាក្នុង
តំបន់អស្ថរិភាព Mindanao ភាគខាងត្បូងហ្វីលីពីន។ ភាគីទាំងពីរក៏បាន
ពិភាក្សាអំពីវិធានការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរក៏ដូច
ជា តួនាទីជាប្រធានប្តូរវែនរបស់អាស៊ានដែលម៉ានីលកំពុងអនុវត្តផងដែរ៕