ថែរក្សាតំបន់អាស៊ានប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អព្យាក្រឹតនិងស្ថិរភាព
(VOVWORLD) - នាព្រឹកថ្ងៃទី១២ វិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលជាកិច្ច ប្រជុំចុងក្រោយនៃឆ្នាំអាស៊ាន២០២០ បានប្រារព្ធធ្វើឡើងជាផ្លូវការនៅទីក្រុង ហាណូយតាមប្រព័ន្ធវីដេអូ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើក។ (រូបថត៖ VGP) |
អញ្ជើញចូលរួមពិធីបើក ចំពោះភាគីវៀតណាម មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ចំពោះភាគីអន្តរជាតិវិញ មានវត្តមានរបស់ តំណាងអង្គទូតនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិប្រចាំ នៅទីក្រុងហាណូយ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន ផ្សេងៗ និងអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ។
អញ្ជើញថ្លែងនៅពិធីបើក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកច្បាស់ថា ការផ្ទុះជម្ងឺរាត ត្បាត Covid-19 បានបណ្ដាលឲ្យច្របូកច្របល់នូវជីវភាពរស់នៅ លើទូទាំងពិភព លោក ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គម ដែលសម្រេចបានក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក។ ជាងពេលណាៗ ទាំងអស់ ប្រទេសនិងប្រជាជាតិទាំងអស់លើពិភពលោកត្រូវការមានសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយប្រជាជនគ្រប់រូបត្រូវការទទួលបានការយកចិត្តទុកដាក់ ការការពារនិងការចែករំលែកដើម្បី ជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong។ (រូបថត៖ baoquocte.vn) |
ក្នុងបរិបទនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា អាស៊ានទទួលបានជោគជ័យក្នុងការថែរក្សាសកម្មភាព ប្រកបដោយស្ថិរភាព ក៏ដូចជាតួនាទីនិងឋានៈរបស់ខ្លួន។ បណ្ដាដៃគូបន្ត គោរពនិងគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាន។ យ៉ាងណាមិញ នៅផ្លូវខាងមុខ នៅតែមានការលំបាកឧបសគ្គមិនតិចតូចនោះឡើយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖
“ការកំណត់ទីតាំងដ៏សមស្របរបស់អាស៊ានលើពិភពលោក ក្នុង ដំណាក់កាលក្រោយពី Covid-19 នោះគឺបញ្ហាសំខាន់មួយ។ បំណងប្រាថ្នា និងឆន្ទៈដ៏ខ្លាំងក្លាអំពីការថែរក្សាតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព សាមគ្គីភាព និងឯកភាព ដោយផ្អែកលើច្បាប់អន្តរជាតិនោះ ត្រូវបន្តក្លាយ ទៅជាតម្លៃគន្លឹះនៃតំបន់អាស៊ីអាគ្នេយ៍និងសហគមន៍អាស៊ាន។ ក្នុងបរិបទថ្មី ប្រទេសអាស៊ានទាំងអស់ត្រូវការបង្ហាញពីឫទ្ធានុភាព សហការយ៉ាងសកម្ម ដើម្បីអនុវត្តជាក់ស្ដែងនូវគំនិតផ្ដួចផ្ដើមនិងផែនការស្ដារឡើងវិញ តាមរយៈ វិធីសាស្ត្រប្រតិបត្តិនិងសហប្រតិបត្តិការថ្មី ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព”។
លោក Nguyen Phu Trong បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ ដោយឈរលើស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតប” វៀត ណាមគោរពចំណងសាមគ្គីភាព ការជួយគាំទ្រដ៏ថ្លៃថ្លាពីប្រទេសសមាជិក ដទៃ ដៃគូនិងមិត្តភក្តិរបស់អាស៊ាន ដើម្បីជួយឲ្យសហគមន៍អាស៊ានជំនះ ពុះពារលើបញ្ហាប្រឈមទាំងឡាយ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ baoquocte.vn) |
អញ្ជើញថ្លែងនៅពិធីបើកនេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ២០២០បានអះអាងថា នៅចំពោះ មុខផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 រដ្ឋាភិបាលប្រទេស អាស៊ាននានាបានរួមសាមគ្គីគ្នាធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់ចាប់តាំងពីគ្រាដំបូងដែលជម្ងឺរាតត្បាតទើបតែផ្ទុះឡើង។ អាស្រ័យហេតុនោះ សន្ទុះ សហប្រតិបត្តិការរបស់អាស៊ាននៅតែត្រូវបាន ថែរក្សានិងអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញ មានប្រសាសន៍ថា៖
“ជួបការលំបាក មិនរាថយ ជួបបញ្ហាមិននឿយណាយចិត្ត ជម្ងឺរាតត្បាត Covid-19 មិនអាចរារាំងដំណើរការកសាងសហគមន៍អាស៊ានបានឡើយ។ កិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំង៣នៅតែត្រូវបានដំណើរការយ៉ាង សកម្ម ទាន់តាមវឌ្ឍនភាព។ នៅកិច្ចប្រជុំលើកនេះ យើងនឹងអនុម័តជាផ្លូវ ការលើក្របខ័ណ្ឌស្ដារឡើងវិញជាទូទៅរបស់អាស៊ាននិងផែនការដំណើរការដ៏ជាក់លាក់សម្រាប់សសរស្តម្ភទាំង៣នេះ ហើយបង្កើតក្របខ័ណ្ឌធ្វើដំណើរ ប្រកបដោយសុវត្ថិភាពសម្រាប់អាជីវករ វិនិយោគិនក្នុងបរិបទនៃជម្ងឺ Covid-19។ នាពេលខាងមុខ យើងអាចពិចារណាបើកឡើងវិញនូវផ្លូវរួមរបស់ពល រដ្ឋអាស៊ាននៅតាមច្រកទ្វារព្រំដែន”។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរអាស៊ាន ដោយផ្អែកលើស្មារតីខ្លួនទីពឹងខ្លួននោះ បានវាងវៃហើយប្រកាន់ខ្ជាប់នូវវិធី អភិក្រមប្រកបដោយតុល្យភាពនិងសមស្របដើម្បីថែរក្សាមជ្ឈភាពយ៉ាង រឹងមាំ។ អាស៊ានបានបង្ហាញភាពជាឯកឆ័ន្ទនូវជំហរគោលការណ៍និងការ ប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាស្ដីពីការកសាងសមុទ្រខាងកើត ដោយបញ្ជាក់ពីអត្ថន័យ របស់ UNCLOS ១៩៨២ ជាក្របខ័ណ្ឌចំពោះគ្រប់សកម្មភាពនៅសមុទ្រ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអាស៊ានប្រមូល ប្រភពធនធាននិងកិច្ចខិតខំប្រឹងប្រែងនៅកម្រិតខ្ពស់បំផុតដើម្បីរុញថយ ក្រោយជម្ងឺ Covid-19 បង្កើនវិធានការជួយឧបត្ថម្ភសហគ្រាសក្នុងការស្ដារ ផលិតកម្ម អាជីវកម្ម និងការងារធ្វើឡើងវិញ៕